ព័ត៌មានអន្តរជាតិ

ពួក Hacker រុស្សី ៖ មន្ទីរពេទ្យជប៉ុន បានបង់ប្រាក់ ៣0,000 ដុល្លារ នៃការវាយប្រហារ Ransomware

តូក្យូ ៖ ក្រុម Hacker មានមូលដ្ឋាន នៅប្រទេសរុស្ស៊ី បានអះអាងថា មន្ទីរពេទ្យជប៉ុន បានបង់ប្រាក់ចំនួន ៣0,000 ដុល្លារដើម្បីទទួលបានការ ចូលប្រើប្រាស់ឡើងវិញ នូវកំណត់ត្រាវេជ្ជសាស្រ្ត អេឡិចត្រូនិច ដែលត្រូវបានអ៊ិនគ្រីប នៃការវាយប្រហារ ដោយមេរោគ Ransomware កាលពីខែតុលា ឆ្នាំមុនបណ្តាលអោយមានការរំខានយ៉ាងខ្លាំង ដល់ប្រតិបត្តិការរបស់ស្ថាប័ន វេជ្ជសាស្ត្រ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ទីប្រជុំជន Tsurugi ខេត្ត Tokushima គ្រប់គ្រងមន្ទីរពេទ្យ Handa គោលដៅបានបដិសេធការបង់ប្រាក់លោះ ហើយអ្នកជំនាញសង្ស័យថា ក្រុមហ៊ុន IT ពាក់ព័ន្ធនឹងការប៉ុនប៉ង ដើម្បីស្ដារការចូលប្រើកំណត់ត្រា បានឈានដល់ កិច្ចព្រមព្រៀង ជាមួយពួក Hacker ដោយសម្ងាត់ ។ ប៉ូលីសជប៉ុន បាននឹងកំពុងជំរុញឲ្យអ្នក ដែលជាគោលដៅ នៃការវាយប្រហារ Ransomware មិនឲ្យបង់ប្រាក់ ដែលទាមទារពីពួកគេ ។

សមាជិកជាន់ខ្ពស់ នៃក្រុម Hacker LockBit 3.0 បាននិយាយថា ខ្លួនបានទទួលការទូទាត់ Bitcoin កាលពីថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីបានពិភាក្សា ជាមួយអ្នកតំណាងមន្ទីរពេទ្យ តាមរយៈគេហទំព័រពិសេសមួយ ។ បុគ្គលនោះបាននិយាយថា ដើមឡើយក្រុមនេះ ទាមទារចំនួន ៦ ម៉ឺនដុល្លារ ប៉ុន្តែចំនួននោះត្រូវបានចរចា ចុះមកត្រឹមពាក់កណ្តាលនោះ ។ លោក Shigeru Kanenishi អភិបាលក្រុង Tsurugi បាននិយាយថា “ដូចដែលយើងយល់ហើយ ទីក្រុងមិនបានបង់ថ្លៃលោះទេ” ។

ទីក្រុងនេះបានចំណាយប្រាក់ ចំនួន ៧០ លានយ៉េន (៤៧២,000 ដុល្លារ) ដល់ក្រុមហ៊ុន IT នៅទីក្រុងតូក្យូ ដើម្បីស៊ើបអង្កេត ការវាយប្រហារ និងការព្យាយាមស្ដារ ទិន្នន័យ បានអ៊ិនគ្រីបឡើងវិញ ។ ក្រុមហ៊ុនបានបដិសេធមិន ធ្វើអត្ថាធិប្បាយលើករណីនេះ ដោយលើកឡើង ពីកិច្ចព្រមព្រៀងសម្ងាត់មួយ ប៉ុន្តែក្រុមហ៊ុនបាននិយាយថា ជាទូទៅវាមិនចរចា ដោយផ្ទាល់ជាមួយក្រុម Hacker ទេ។ វាអាចប្រើកម្មវិធីស្ដារទិន្នន័យ ប្រសិនបើពួកគេអាចទទួលបាន ៕

Most Popular

To Top