បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថា ប្រវត្តិសាស្ត្រគឺជាការពិត ដែលជនជាតិរុស្សីនិងអ៊ុយក្រែន កាលពីដើមឡើយគឺជា មនុស្សក្នុងអំបូរតែមួយ ឬប្រទេសតែមួយដែលមានន័យថា ជម្លោះពេលនេះគឺជា សង្គ្រាមស៊ីវិលប៉ុណ្ណោះ។
លោក Putin បានថ្លែងបែបនេះថា៖ នេះគឺជាមនុស្សតែមួយ ហើយនិយាយភាសាតែមួយ គិតចាប់តាំងតែពីសតវត្សទី៩ ប៉ុន្តែរហូតដល់សតវត្សទី១៤និង១៥ទើប អ៊ុយក្រែននិងរុស្សី បែងខ្ញែកគ្នាដោយសារតែជ្រៀតជ្រែក របស់ប៉ូឡូញទៅវិញ។

លោកប្រធានាធិបតីរុស្សី បានធ្វើការថ្លែងបែបនេះនៅក្នុង កម្មវិធីជួបជុំប្រចាំឆ្នាំមួយ ដែលមានឈ្មោះថា Valdai Discussion Club ដែលជាកម្មវិធីជួបជុំជា អន្តរជាតិបង្កើតឡើងតាំងតែពី ឆ្នាំ២០០៤ ដើម្បីជាទីកន្លែងចែករំលែក គំនិតគ្នារវាងបញ្ហាក្នុងប្លុក និងសារៈសំខាន់នៃការចូលរួមពី ភាគីច្រើនផ្សេងទៀតផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី
