ឥណ្ឌា ៖ មន្ត្រីរដ្ឋាភិបាល ក្នុងតំបន់បានប្រាប់នៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ដោយសារការ បាក់ស្ពាននៅរដ្ឋ Gujarat នៅប្រទេសឥណ្ឌា បានកើនឡើងដល់ ១៣២ នាក់ហើយ ដោយសារស្ពានថ្មើរជើង ផ្ទុកទៅដោយអ្នកទស្សនារីករាយ នឹងពិធីបុណ្យវិស្សមកាល បានបាក់កាលពីថ្ងៃអាទិត្យ ច្រើនពេកដ៏ធ្លាក់មនុស្ស ចូលទៅក្នុងទន្លេ ។
រូបភាពទូរទស្សន៍បានបង្ហាញ ពីមនុស្សរាប់សិបនាក់ កំពុងតោងជាប់នឹងខ្សែកាប និងសំណល់ នៃស្ពានឆ្លងកាត់ទន្លេ Machhu ទីក្រុង Morbi ខណៈក្រុមសង្គ្រោះបន្ទាន់ បានព្យាយាមជួយសង្គ្រោះពួកគេ ។ អ្នកខ្លះបានឡើងលើសំណង់ ដែលខូចដើម្បីព្យាយាមធ្វើដំណើរ ទៅច្រាំងទន្លេ ខណៈខ្លះទៀតហែល ទៅទីសុវត្ថិភាព។ កុមារមួយចំនួនស្ថិតក្នុង ចំណោមជនរងគ្រោះ ។
លោក Prateek Vasava បានហែលទៅច្រាំងទន្លេ បន្ទាប់ពីធ្លាក់ពីលើស្ពាន បានប្រាប់បណ្តាញព័ត៌មាន 24 Hours Gujarati ថា លោកបានឃើញក្មេងៗ ជាច្រើនទម្លាក់ចូលទៅក្នុងទន្លេ ។ លោកបានថ្លែងថា ខ្ញុំចង់ទាញពួកគេខ្លះទៅជាមួយ ប៉ុន្តែពួកគេបានលង់ទឹក ឬត្រូវបានគេហែលទៅបាត់៕