បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ រវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ មិនទាន់សម្រេចបាននូវគោលដៅ ដែលបានបញ្ជាក់របស់ខ្លួននោះទេ។ លោកបានអះអាងថា ភាគច្រើននៃផលិតផលកសិកម្មរបស់អ៊ុយក្រែន ដែលត្រូវបាននាំចេញក្រោមកិច្ចព្រមព្រៀងនេះ មិនបានទៅដល់ប្រទេសក្រីក្រ ដែលពួកគេត្រូវបានគេសន្មត់ថា មានបំណងសម្រាប់ ហើយជំនួសមកវិញនៅអឺរ៉ុប និងប្រទេសតួកគីវិញ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក ពូទីន ថា ទីក្រុងមូស្គូបានផ្អាកការចូលរួមរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងនេះ ប៉ុន្តែមិនបានដកទាំងស្រុងពីវាទេ។
កិច្ចព្រមព្រៀងនេះ ត្រូវបានផ្សព្វផ្សាយដើម្បី “ធានាផលប្រយោជន៍នៃប្រទេសក្រីក្រ” ដោយលោកបានបន្ថែមថា យោងតាមការស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី រចនាសម្ព័ន្ធពិតនៃការនាំចេញគ្រាប់ធញ្ញជាតិ របស់អ៊ុយក្រែនគឺខុសគ្នាយ៉ាងខ្លាំង។
ប្រធានាធិបតីរុស្ស៊ីបាននិយាយថា “យើងបានយល់ព្រមចំពោះកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ យ៉ាងជាក់លាក់នៅក្នុងផលប្រយោជន៍ នៃប្រទេសក្រីក្រ” ។ “សរុបមក វាហាក់បីដូចជា ៣៤% នៃគ្រាប់ធញ្ញជាតិ [អ៊ុយក្រែន] ទទួលបានទៅ តួកគី, ៣៥% ឬច្រើនជាងនេះ ត្រូវបានប្រទេស EU យក ហើយមានតែពី ៣ ទៅ ៤ ឬ ៥% ប៉ុណ្ណោះ នេះបើយោងតាមក្រសួងកសិកម្មរបស់យើង បានទៅប្រទេសក្រីក្រ” ៕ ប្រែសម្រួលៈ ណៃ តុលា
