សហរដ្ឋអាមេរិកកំពុងរៀបចំបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់មូលដ្ឋានទ័ពអាកាសនៅភាគខាងជើងប្រទេសអូស្ត្រាលី។

យន្តហោះទម្លាក់គ្រាប់បែក B-52 ដែលអាមេរិក កំពុងរៀបចំបញ្ជូនទៅកាន់មូលដ្ឋានទ័ពអាកាសនៅភាគខាងជើងប្រទេសអូស្ត្រាលី មានចំនួន ៦គ្រឿង និងមានសមត្ថភាពផ្ទុកគ្រាប់នុយក្លេអ៊ែរ។
ដោយដកស្រង់ឯកសាររបស់សហរដ្ឋអាមេរិក ABC បានរាយការណ៍កាលពីថ្ងៃចន្ទ ថាទីក្រុងវ៉ាស៊ីនតោនបានរៀបចំផែនការលម្អិតដើម្បីសាងសង់គ្រឿងបរិក្ខារពិសេសសម្រាប់យន្តហោះនៅឯមូលដ្ឋានទ័ពអាកាស Tindal ចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ក្នុងទីក្រុង Darwin ភាគខាងជើងប្រទេសអូស្ត្រាលី។
ក្រសួងការពារជាតិអូស្ត្រាលី មិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ ប៉ុន្តែកងទ័ពអាកាសអាមេរិកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា “សមត្ថភាពរបស់យើងក្នុងការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកទៅអូស្ត្រាលី គឺជាការផ្ញើសារមួយទៅកាន់សត្រូវរបស់ពួកយើង”៕ Source: Sabay


