ព័ត៌មានអន្តរជាតិ

Musk ទាមទារអ្នកប្រើប្រាស់ Blue Tick ចំណាយលុយ ៨ដុល្លារក្នុងមួយខែ

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា លោក Elon Musk បានថ្លែងថា នឹងធ្វើការទូទាត់ប្រាក់ប្រមាណ ជា៨ដុល្លារ ក្នុងមួយខែជាមួយនឹង ក្រុមអ្នកប្រើប្រាស់ Twitter ទាំងឡាយណា ដែលមានសញ្ញា Blue Tick នៅជាមួយនឹងគណនេយ្យ របស់ពួកគេ។

ជាផ្នែកមួយនៃការផ្លាស់ប្តូរទ្រង់ទ្រាយធំ ក្រោយបានសម្រេចចិត្តចាយលុយ ដល់ទៅ៤៤ពាន់លានដុល្លារ ដើម្បីទិញយកភាគហ៊ុនធំរបស់ Twitter ហើយនោះលោក Musk បានធ្វើការដកបុគ្គលិក ជាច្រើន របស់ក្រុមហ៊ុន ព្រមទាំងចុងក្រោយនេះ រិះគន់យ៉ាងខ្លាំងចំពោះវិធីសាស្ត្រ នៃការមិនយកប្រាក់សេវា សម្រាប់គណនេយ្យប្រើប្រាស់សញ្ញា Blue Tick ។

គួរឲ្យដឹងដែរថា Blue Tick ជាទូទៅជាសញ្ញាសំគាល់ នៅពីក្រោយឈ្មោះរបស់គណនេយ្យ ដើម្បីសំគាល់បុគ្គលឬអង្គភាពនេះគឺ ជាក្រុមដែលមានកិត្តិយស និងមានអ្នកតាមដានច្រើន ហើយបច្ចុប្បន្នវាគឺជាមុខងារ ដែលមិនមានការទូទាត់ប្រាក់នោះទេ។

លោក Musk ទោះបីជាយ៉ាងណាក្តីបានរិះគន់ និងបានបញ្ជាក់ថា នឹងផ្តល់អំណាចកាន់តែច្រើន ទៅកាន់ក្រុមអ្នកបង់ប្រាក់ ៨ដុល្លារក្នុងមួយខែសម្រាប់ Blue Tick ដូចជាងារមុខងារ សម្រាប់ធ្វើការឆ្លើយតប និងមុខងារស្វែងរកនិងមុខងារច្រើនទៀត ពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top