បរទេស ៖ សារព័ត៌មាន The Telegraph បានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា សហស្ថាបនិក និងជានាយកប្រតិបត្តិ នៃធនាគារឌីជីថល របស់ចក្រភពអង់គ្លេស Revolut ដែលមានដើមកំណើតរុស្ស៊ី ដែលបានក្លាយជាមហាសេដ្ឋីទី៤ បានលះបង់សញ្ជាតិរុស្ស៊ី របស់លោក។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានឱ្យដោយផ្អែក តាមរបាយការណ៍ បាននិយាយថា លោក Nik Storonsky អាយុ ៣៧ ឆ្នាំ មានសញ្ជាតិ២ គឺអង់គ្លេស និងរុស្ស៊ី រហូតដល់ការសម្រេចចិត្ត របស់លោកក្នុងការលះបង់ សញ្ជាតិរុស្ស៊ីរបស់ខ្លួន កាលពីដើមឆ្នាំនេះ ។
លោក Storonsky ដែលបានថ្កោលទោស ជាសាធារណៈចំពោះការលុកលុយ របស់ទីក្រុងមូស្គូ ទៅលើអ៊ុយក្រែន គឺជាកូនប្រុស របស់ លោក Nikolai Storonsky ដែលជាប្រធានវិទ្យាស្ថានស្រាវជ្រាវ ថាមពលយក្ស Gazprom របស់រុស្ស៊ី Promgaz ។
អ៊ុយក្រែនបានដាក់ទណ្ឌកម្មលើលោក Nikolai Storonsky ជាន់ខ្ពស់ កាលពីថ្ងៃទី១៩ ខែតុលា ដោយហាមឃាត់លោក មិនឱ្យចូលអ៊ុយក្រែន និងបង្កកទ្រព្យសម្បត្តិ របស់លោកនៅក្នុងប្រទេស អ៊ុយក្រែនថែមទៀត ។
កាលពីខែមេសា លោក Nik Stornsky បានស្នើឱ្យទស្សនាវដ្ដី Forbes ដែលបច្ចុប្បន្នប៉ាន់ប្រមាណទ្រព្យ សម្បត្តិរបស់លោកចំនួន ៧,១ ពាន់លានដុល្លារ ឱ្យបញ្ឈប់ការហៅលោកថា ជាមហាសេដ្ឋីរុស្ស៊ី ៕