អង់គ្លេស៖អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលមានការឈឺចាប់រាងកាយជាប់លាប់ក្នុងអាយុនេះ ងាយនឹងទទួលលទ្ធផលសុខភាពមិនល្អ នៅពេលក្រោយក្នុងជីវិតរបស់ពួកគេដោយសារមានជំងឺCOVID-19 និងជំងឺធ្លាក់ទឹកចិត្តជាដើមយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។
ការស្រាវជ្រាវបានបង្ហាញថាការឈឺចាប់រ៉ាំរ៉ៃនៅអាយុ ៤៤ ឆ្នាំត្រូវបានផ្សារភ្ជាប់ទៅនឹងការឈឺចាប់ធ្ងន់ធ្ងរនៅអាយុ ៥១ ឆ្នាំរួមជាមួយនឹងការអត់ការងារធ្វើនាពេលអនាគត។ ការស្រាវជ្រាវបានបង្ហាញថា ៤១ភាគរយនៃមនុស្សបានរាយការណ៍ពីការឈឺចាប់រ៉ាំរ៉ៃ ដោយកំណត់ថា មានរយៈពេលយ៉ាងហោចណាស់ ៣ ខែ នៅពេលពួកគេឈានដល់ពាក់កណ្តាលអាយុ ៤០ ឆ្នាំ។
ការស្រាវជ្រាវបានបង្ហាញថា មនុស្សមានអាយុ ៤៤ឆ្នាំមានការឈឺចាប់បែបនេះទំនងជាមិនសប្បាយចិត្តនៅអាយុ ៥០ ឆ្នាំហើយទំនងជាទទួលរងនូវជំងឺធ្លាក់ទឹកចិត្តនៅអាយុ ៥៥ ឆ្នាំ។ វាក៏មានការជាប់ទាក់ទងគ្នារវាងការឈឺចាប់រ៉ាំរ៉ៃ និងលទ្ធភាពខ្ពស់នៃការឆ្លងជំងឺ COVID ២០ ឆ្នាំក្រោយគឺនៅឆ្នាំ ២០២១។
ហើយមានការផ្សារភ្ជាប់គ្នារវាងការឆ្លងមេរោគ COVID-19 និងគុណវុឌ្ឍិនៃការអប់រំ ព្រោះថា ៥០ភាគរយនៃមនុស្សដែលគ្មានគុណវុឌ្ឍិក៏រាយការណ៍ថាមានការឈឺចាប់រ៉ាំរ៉ៃ។ ការប្រៀបធៀប ៣៦ ភាគរយ នៃអ្នកកាន់សញ្ញាបត្រ និង ២៧ភាគរយជាមានសញ្ញាបត្រខ្ពស់ជាងមានការឈឺចាប់រ៉ាំរ៉ៃ៕ ដោយ៖លី ភីលីព