ព័ត៌មានអន្តរជាតិ

លោក Elon Musk គ្រោងនឹងបញ្ឈប់បុគ្គលិកប្រហែល ៣ ៧០០នាក់ របស់ Twitter

បរទេស៖ ម្ចាស់ថ្មីរបស់ Twitter លោក Elon Musk គ្រោងនឹងបញ្ឈប់បុគ្គលិកប្រហែល ពាក់កណ្តាលនៃក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ ក្នុងកិច្ចខិតខំប្រឹងប្រែង កាត់បន្ថយការចំណាយ, នេះបើយោងតាមប្រភព Bloomberg បានរាយការណ៍ កាលពីថ្ងៃពុធដោយ ដកស្រង់ប្រភពនានា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមរបាយការណ៍ ការកាត់បន្ថយនេះនឹង ប៉ះពាល់ដល់បុគ្គលិកប្រហែល ៣ ៧០០ នាក់ ក្នុងចំណោមបុគ្គលិក ៧ ៥០០នាក់ របស់ Twitter ។ និយោជិតដែលត្រូវបាន អនុញ្ញាតឱ្យចូលនិវត្តន៍ នឹងត្រូវបានជូនដំណឹងអំពី ការសម្រេចចិត្តនៅថ្ងៃសុក្រនេះ។ អ្នកដែលនៅសេសសល់ នឹងត្រូវបានស្នើសុំឱ្យឈប់ធ្វើការពីចម្ងាយ ហើយត្រឡប់ទៅការិយាល័យវិញ ទោះបីជាមានការលើកលែងមួយចំនួន ត្រូវបានគ្រោងនឹងធ្វើឡើងក៏ដោយ។ វិធានការនេះត្រូវបានគេរាយការណ៍ថា មានគោលបំណងកាត់បន្ថយ ការចំណាយរបស់ក្រុមហ៊ុន។

ខណៈពេលដែលជម្រើស សម្រាប់ការកាត់ការងារ ត្រូវបានគេរាយការណ៍ថា នៅតែកំពុងត្រូវបានពិភាក្សានោះ សេណារីយ៉ូមួយក្នុងចំណោម សេណារីយ៉ូដែលតម្រូវឱ្យអ្នកទាំងនោះ ត្រូវបានផ្តល់ឱ្យនូវប្រាក់បំណាច់ រយៈពេល ៦០ ថ្ងៃ។

បន្ទាប់ពីការទិញយកវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃទី២៧ ខែតុលា ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ លោក Musk បានបណ្ដេញក្រុមប្រតិបត្តិជាច្រើនរបស់ Twitter រួចហើយ រួមទាំង CEO Parag Agrawal ប្រធានហិរញ្ញវត្ថុ Ned Segal និងបុគ្គលិកផ្នែកច្បាប់ជាន់ខ្ពស់ Vijaya Gadde និង Sean Edgett ក្នុងចំណោមអ្នកផ្សេងទៀត។

បញ្ជីសម្រាប់ការកាត់បន្ថយ ការងារត្រូវបានគេរាយការណ៍ថា ត្រូវបានចងក្រងដោយផ្អែកលើ ការរួមចំណែករបស់ អ្នកធ្វើការចំពោះកូដរបស់ Twitter អំឡុងពេលការងាររបស់ពួកគេ។ ថ្មីៗនេះ Musk បាននិយាយថា លោកគ្រោងនឹងផ្តោតលើ ផលិតផលស្នូលរបស់ Twitter ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top