ព័ត៌មានអន្តរជាតិ

ការធ្វើតេស្តិ៍ឈាមនៃ ពិនិត្យរកមើលជំងឺមហារីក ជាច្រើនក្នុងពេលតែមួយ ជាការរកឃើញដំបូង

SEATTLE៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ការរកឃើញមហារីកទាន់ពេល មុននឹងរីករាលដាលពេញ រាងកាយអាចជាការសង្គ្រោះជីវិត នេះហើយជាមូលហេតុ ដែលគ្រូពេទ្យណែនាំឲ្យពិនិត្យ ជាទៀងទាត់សម្រាប់ប្រភេទ មហារីកទូទៅមួយចំនួន ដោយប្រើវិធីសាស្ត្រផ្សេងៗ។

ការពិនិត្យពោះវៀនធំ ពិនិត្យរកមើលជំងឺមហារីកពោះវៀនធំ និងការថតកាំរស្មីអ៊ិច ពិនិត្យរកជំងឺមហារីកសុដន់ ខណៈពេលដែលមានសារសំខាន់ សម្រាប់ការទទួលបាន ការធ្វើតេស្តទាំងអស់នេះ អាចជាបញ្ហាប្រឈមខាងផ្នែកដឹកជញ្ជូន មានតម្លៃថ្លៃ និងពេលខ្លះមិនស្រួលសម្រាប់អ្នកជំងឺ។
ប៉ុន្តែចុះយ៉ាងណាបើការធ្វើតេស្តឈាម តែមួយអាចពិនិត្យរកប្រភេទមហារីក ទូទៅទាំងអស់ក្នុងពេលតែមួយ?
នេះជាការសន្យានៃការធ្វើតេស្តិ៍ រកឃើញមហារីកដំណាក់កាលដំបូង ឬ MCEDs។ នៅឆ្នាំនេះ លោកប្រធានាធិបតី Joe Biden បានកំណត់ការអភិវឌ្ឍន៍ការធ្វើតេស្តិ៍ MCED ជាអាទិភាពសម្រាប់ Cancer Moonshot ជាកិច្ចខិតខំប្រឹងប្រែង របស់សហព័ន្ធចំនួន ១.៨ ពាន់លានដុល្លារអាមេរិក ដើម្បីកាត់បន្ថយអត្រាស្លាប់ ដោយសារជំងឺមហារីក និងលើកកម្ពស់គុណភាពជីវិត របស់អ្នករស់រានមានជីវិតពីជំងឺមហារីក និងអ្នកដែលរស់នៅជាមួយជំងឺមហារីក។

ក្នុងនាមជាគ្រូពេទ្យមន្ទីរពិសោធន៍ និងអ្នកស្រាវជ្រាវដែលបង្កើតការធ្វើតេស្តិ៍ ម៉ូលេគុលសម្រាប់ជំងឺមហារីក ខ្ញុំជឿថា ការធ្វើតេស្ត MCED ទំនងជានឹងផ្លាស់ប្តូរការពិនិត្យ មហារីកក្នុងពេលអនាគតដ៏ខ្លី ជាពិសេសប្រសិនបើពួកគេ ទទួលបានការគាំទ្រពីសហព័ន្ធដ៏រឹងមាំ ដើម្បីបើកឲ្យមានការបង្កើតថ្មី យ៉ាងឆាប់រហ័ស ៕

ដោយ៖ លី ភីលីព

Most Popular

To Top