ព័ត៌មានអន្តរជាតិ

សង្គ្រាមរបស់លោក ពូទីន នៅអ៊ុយក្រែន កំពុងជំរុញឲ្យលោកខាងលិច ចាប់អារម្មណ៍លើការលាយសមាសធាតុនុយក្លេអ៊ែរ ជាប្រភពថាមពលនាពេលអនាគត់

គៀវ៖ សង្រ្គាមដែលកំពុងបន្តរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន បានបង្ខំឱ្យលោកខាងលិចពិនិត្យមើលការផ្គត់ផ្គង់ថាមពលរបស់ខ្លួន ហើយមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ចំពោះការលាយនុយក្លេអ៊ែរជាប្រភពថាមពលនាពេលអនាគត។

រុស្សីគឺជាអ្នកលេងដ៏សំខាន់ នៅក្នុងទីផ្សារថាមពលរបស់ពិភពលោក។ នៅឆ្នាំ២០២១ ប្រទេសនេះបាននាំចេញ ១៤ ភាគរយនៃការផ្គត់ផ្គង់ប្រេងឆៅរបស់ពិភពលោក ហើយរុស្ស៊ីក៏ជាប្រទេសនាំចេញឧស្ម័នធម្មជាតិ ដ៏ធំបំផុតរបស់ពិភពលោកផងដែរ។ 

ប្រទេសរុស្ស៊ីមានបំពង់បង្ហូរឧស្ម័ន ជាច្រើនដែលបញ្ជូនដោយផ្ទាល់ទៅអឺរ៉ុប ហើយមានចំនួនជិត ៤០ភាគរយនៃតម្រូវការឧស្ម័នរបស់សហភាពអឺរ៉ុបក្នុងឆ្នាំ២០២១ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងមូស្គូ និងលោកខាងលិច ដោយសារតែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន រុស្ស៊ី បានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួនទៅកាន់អឺរ៉ុបចំនួន ៨៨ភាគរយកាលពីឆ្នាំមុន ដែលបណ្តាលឱ្យតម្លៃលក់ដុំឧស្ម័នកើនឡើងក្នុងរយៈពេលដូចគ្នា។

ប្រទេសជាច្រើនត្រូវបានផ្តល់ការលើកទឹកចិត្តយ៉ាងខ្លាំងក្នុងការអភិវឌ្ឍការផ្គត់ផ្គង់ថាមពលអធិបតេយ្យភាពដែលមិនត្រូវបានប៉ះពាល់ដោយភូមិសាស្ត្រនយោបាយ ហើយការលាយនុយក្លេអ៊ែរបានទាក់ទាញចំណាប់អារម្មណ៍។

លោក Megan Wilson ប្រធានផ្នែកយុទ្ធសាស្ត្រ និងទីផ្សារនៅ General Fusion នៅទីក្រុង Vancouver បានប្រាប់កាសែត Newsweek ឲ្យដឹងថា “ដោយសារជម្លោះរុស្ស៊ីបណ្តាលឱ្យតម្លៃថាមពលខ្ពស់ និងកង្វះថាមពលនៅក្នុងទ្វីបអឺរ៉ុប យើងកំពុងមើលឃើញថា ការចាប់អារម្មណ៍លើការលាយបញ្ចូលគ្នានូវធាតុនុយក្លេអ៊ែរមានការកើនឡើង” ។ 

លោកបន្ថែមថា “តាមពិតទៅ យើងបានឮពីវិនិយោគិន ដែលមានសក្តានុពលថា ស្ថានភាពនេះនៅតែជាការរំលឹកមួយផ្សេងទៀតថា ហេតុអ្វីបានជាបច្ចេកវិទ្យាដូចជាការបញ្ចូលគ្នាខាងលើនេះ គឺជាការចាំបាច់”៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top