ព័ត៌មានអន្តរជាតិ

ប្រាក់ដុល្លារជារូបិយប័ណ្ណអាមេរិក ឥឡូវនេះជាបញ្ហារបស់ពិភពលោក

ប៉េកាំង៖ ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់កម្ចីគោល ០,៧៥ ភាគរយកាលពីសប្តាហ៍មុន ដែលជាការកើនឡើងលើកទី៤ នៃទំហំនោះ និងការកើនឡើងលើកទី៦ នៅឆ្នាំនេះ ដោយនាំមកនូវអត្រាសំខាន់របស់ខ្លួនទៅក្នុងចន្លោះពី ៣,៧៥ ភាគរយទៅ ៤ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៥ឆ្នាំ។

ធនាគារកណ្តាលបានអះអាងថា ការដំឡើងបែបនេះចាំបាច់ ដើម្បីបន្ធូរបន្ថយអតិផរណាកម្រិតខ្ពស់។ ទោះបីជាយ៉ាងណាក៏ដោយ មុនពេលគោលនយោបាយរូបិយវត្ថុ ដែលបង្កបញហាក្នុហស្រុក ពួកគេបានធ្វើឱ្យមានការបំផ្លិចបំផ្លាញជាសកលរួចទៅហើយ ដោយសារឥទ្ធិពលប្រាក់ដុល្លារនៅក្នុងប្រព័ន្ធរូបិយវត្ថុ និងពាណិជ្ជកម្មអន្តរជាតិ។

បន្ទាប់ពីការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ប្រទេសជាច្រើនបានទទួលរងនូវការទម្លាក់តម្លៃរូបិយប័ណ្ណរបស់ពួកគេ លំហូរចេញមូលធន ការកើនឡើងថ្លៃសេវាបំណុល និងអតិផរណានាំចូលកាន់តែខ្លាំង។ អ្នកខ្លះថែមទាំងធ្លាក់ចូលក្នុងវិបត្តិរូបិយប័ណ្ណ ឬបំណុលទៀតផង។

ជា​ថ្មី​ម្តង​ទៀត ពាក្យ​របស់​អតីត​រដ្ឋមន្ត្រី​រតនាគារ​សហរដ្ឋ​អាមេរិក លោក John Connally ក្នុង​ឆ្នាំ ១៩៧១ បាន​លើកឡើងថា “ប្រាក់​ដុល្លារ​គឺ​ជា​រូបិយប័ណ្ណ​របស់​យើង ប៉ុន្តែ​វា​ជា​បញ្ហា​របស់​អ្នកផ្សេងទៀត”។

បន្ទាប់ពីបានយកឈ្នះលើរលកនៃអស្ថិរភាព និងភាពមិនប្រាកដប្រជានៃការកែសម្រួលគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិកដោយខ្លួនឯងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ប្រទេសកាន់តែច្រើនឡើងៗកំពុងមានការព្រួយបារម្ភ ចំពោះការពិតដ៏សាហាវនៃអនុត្តរភាពប្រាក់ដុល្លារ៕

Most Popular

To Top