ព័ត៌មានអន្តរជាតិ

អ្នករត់ម៉ារ៉ាតុងដំបូង របស់ប្រទេសចិនបានស្លាប់នៅអាយុ ៩៥ ឆ្នាំ 

ចិន៖យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា បុរសដែលជំរុញឲ្យមានការចូលរួម របស់ប្រទេសចិនសម្រាប់ព្រឹត្តិការណ៍ការរត់ម៉ារ៉ាតុងដោយបង្កើតកំណត់ត្រាចម្ងាយ៤២.១៩៥គីឡូម៉ែត្របានស្លាប់ក្នុងអាយុ៩៥ឆ្នាំ។
កាសែត Jianghuai Morning Post បានរាយការណ៍ដោយដកស្រង់សម្តីលោក Wei Pulong នាយកសមាគមម៉ារ៉ាតុង Hefei ថា លោក Zhang Liangyou ជាអ្នកផ្តួចផ្តើមការប្រណាំងម៉ារ៉ាតុងលើកដំបូងរបស់ប្រទេសចិន បានទទួលមរណៈភាពក្នុងស្រុក Yizheng ខេត្ត Jiangsu ភាគខាងកើតប្រទេសចិនកាលពីថ្ងៃចន្ទ ។

រឿងរ៉ាវរបស់ Zhang បានជំរុញឲ្យមានការពិភាក្សាពីអ្នកស្រឡាញ់ការរត់ម៉ារ៉ាតុង ដោយអ្នកខ្លះនិយាយថា ភាពឆ្កួតលីលាម៉ារ៉ាតុងដែលកំពុងបន្តនៅប្រទេសចិនអាចត្រូវបានគេសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ Zhang ។ នៅឆ្នាំ ១៩៥៦ លោក Zhang មានអាយុ ២៩ ឆ្នាំបានសរសេរទៅអាជ្ញាធរកីឡាកំពូលរបស់ប្រទេសចិនចំនួន៣ដងដោយស្នើឲ្យបង្កើតការរត់ម៉ារ៉ាតុងក្នុងប្រទេសចិន។

លោក Zhang ត្រូវបានដកស្រង់សម្តីដោយបាននិយាយលើរបាយការណ៍ Jianghuaiថា ខ្ញុំបានសរសេរថា យើងត្រូវបានគេហៅថា បុរសចាស់នៃអាស៊ីបូព៌ា មុនពេលប្រទេសចិនថ្មី (សាធារណរដ្ឋប្រជាមានិតចិន) ត្រូវបានបង្កើតឡើង។ ឥឡូវនេះវាដល់ពេលហើយសម្រាប់យើងដើម្បីបង្ហាញថាយើងជាជនជាតិចិនអាចធ្វើអ្វីផ្សេងទៀតបាន។

សំបុត្រទាំងបីនេះបានជំរុញការអនុម័តការប្រណាំងម៉ារ៉ាតុងនៅប្រទេសចិន។ នៅឆ្នាំ ១៩៥៧ ការប្រណាំងសាកល្បងម៉ារ៉ាតុងលើកដំបូងក្នុងប្រទេសនេះត្រូវបានប្រារព្ធឡើងនៅក្នុងស្រុក Feidong ខេត្ត Anhui ភាគខាងកើតប្រទេសចិន។ លោក Zhang បានបង្កើតកំណត់ត្រារត់ម៉ារ៉ាតុងលើកដំបូងរបស់ប្រទេសក្នុងថិរវេលា ២ ម៉ោង ៥២ នាទី និង ៣៤ វិនាទី។
នៅដើមទសវត្សរ៍ឆ្នាំ ១៩៥០ លោក Zhang ជាអ្នកស្រលាញ់ការរត់ និងជាអ្នកជីករ៉ែធ្យូងថ្មមកពីទីក្រុង Anhui បានចាប់ផ្តើមហ្វឹកហាត់សម្រាប់ការរត់ចម្ងាយឆ្ងាយ។ លោកបានរត់ ៥ គីឡូម៉ែត្រជារៀងរាល់ថ្ងៃនៅពេលដំបូងហើយ បន្ទាប់មក ១០ ហើយការរត់ដំបូង ហើយបន្ទាប់មកលឿនជាងមុន៕

Most Popular

To Top