តូក្យូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ ជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន SoftBank Group របស់ប្រទេសជប៉ុន បានប្រកាសប្រាក់ចំណេញ សុទ្ធនៅត្រីមាសទី២មួយផ្នែក ដោយសារការកើនឡើង នៃការកាត់បន្ថយភាគហ៊ុន របស់ខ្លួននាពេលថ្មីៗនេះ ក្នុងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្ស របស់ចិន Alibaba ។
ការវិនិយោគលើទីផ្សារ បានធ្វើការភ្នាល់ដ៏ធំដើម្បីស្វែងរក និងពង្រីកការបណ្តាក់ទុនបច្ចេកវិទ្យាថ្មីៗ នៅជុំវិញពិភពលោក ដោយធ្វើឲ្យប្រាក់ចំណូល របស់វាងាយរងគ្រោះដោយសារកម្លាំងទីផ្សារធ្លាក់ចុះ ហើយនាំឲ្យវិលមុខខ្ពស់ និងទាបក្នុងរយៈពេល ប៉ុន្មានឆ្នាំថ្មីៗនេះ។ ការបង្រ្កាបរបស់ប្រទេសចិន លើវិស័យបច្ចេកវិទ្យា របស់ខ្លួនក៏បានធ្វើឲ្យ ប៉ះពាល់ដល់ក្រុមហ៊ុន SoftBank យ៉ាងខ្លាំង ដោយសារតែក្រុមជប៉ុននេះ បានក្លាយជាម្ចាស់ ភាគហ៊ុនធំក្នុងក្រុមហ៊ុន Alibaba យូរមកហើយ និងក្រុមហ៊ុនផ្សេងទៀតដូចជាក្រុមហ៊ុនយក្ស Didi Chuxing ជាដើម ។
កាលខែសីហា ក្រុមហ៊ុន SoftBank បានប្រកាសថា ខ្លួននឹងលក់ ភាគហ៊ុនមួយចំនួនរបស់ខ្លួនក្នុង Alibaba ដោយកាត់បន្ថយភាគហ៊ុន របស់ខ្លួនក្នុងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់ចិនមក នៅត្រឹមប្រហែល១៥ ភាគរយពី ២៤ ភាគរយ។ នេះបានជួយបង្កើនប្រាក់ចំណូលរបស់ SoftBank នៅ ត្រីមាសទី២ សម្រាប់ប្រាក់ចំណេញសុទ្ធចំនួន ៣.០៣ ពាន់ពាន់លានយ៉េន ។
SoftBank Group បានកត់សម្គាល់លើសេចក្តីថ្លែងការណ៍មួយថា ភាពជាម្ចាស់ នៃការបោះឆ្នោតរបស់ក្រុមហ៊ុននៅ Alibaba បានធ្លាក់ចុះក្រោម ២០ ភាគរយ ហើយដូច្នេះ Alibaba ត្រូវបានដកចេញពីសហការីរបស់ក្រុមហ៊ុន ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងពាក់កណ្តាលដំបូងនៃឆ្នាំហិរញ្ញវត្ថុនេះ វាបានទទួលរងការខាតបង់សុទ្ធចំនួន ១២៩ ពាន់លានយ៉េន ដែលនាំឲ្យធ្លាក់ចុះដោយការខាតបង់សុទ្ធ របស់ខ្លួននៅក្នុងត្រីមាសទីមួយ៕