ព័ត៌មានអន្តរជាតិ

លោក Xi និង លោក Biden នឹងអាចមានជំនួបគ្នាដោយផ្ទាល់នៅឥណ្ឌូនេស៊ី

បរទេស៖យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថាមេដឹកនាំរបស់សហរដ្ឋអាមេរិកនិងមេដឹកនាំនៃ ប្រទេសចិននឹងអាចធ្វើបើកជំនួបគ្នាដោយផ្ទាល់ជាលើក ដំបូងជាពិសេសទៅលើបញ្ហាតានតឹងដាក់គ្នាចំពោះប្រធានបទកោះតៃវ៉ាន់និងបញ្ហានៅអ៊ុយក្រែន។

ប្រភពដដែលបានសរសេរទៀតថាខណៈដែលទំនាក់ទំនង រវាងចិននិងអាមេរិក បានធ្លាក់មកដល់ចំណុចដ៏ទាបបំផុតមួយមិនធ្លាប់មាននោះប្រធានាធិបតី អាមេរិកលោក Joe Biden និងលោកប្រធានាធិបតីចិន Xi Jinping នឹងអាចជួបគ្នានៅថ្ងៃចន្ទនៅក្នុងកិច្ចប្រជុំនាប្រទេសឥណ្ឌូនេស៊ី ដើម្បីអាច ពិនិត្យមើលឡើងវិញនិងបញ្ចៀស ជម្លោះរវាងមហាអំណាចទាំងពីរ។

បើមិនមានអ្វីប្រែប្រួលទេនោះមេដឹកនាំរបស់ប្រទេសទាំងពីរនឹងត្រូវជួបគ្នាដោយផ្ទាល់ជាលើកដំបូងគិតចាប់តាំងតែពីពេលដែលលោកប្រធានាធិបតីអាមេរិក Joe Biden បានឡើងកាន់តំណែងដំបូងតាំងតែពីខែមករាឆ្នាំ២០២១ហើយភាពតានតឹងរវាងប្រទេសទាំងពីរគឺបាន កើនឡើងខ្លាំងរហូតមកអស់រយៈពេលជាង២១ខែ កន្លងមកនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top