ឥណ្ឌូនេស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក Elon Musk មហាសេដ្ឋី បានថ្លែងនៅថ្ងៃចន្ទនេះថា គាត់កំពុងធ្វើការ “ក្នុងបរិមាណច្រើនបំផុត … ចាប់ពីព្រឹកដល់យប់៧ថ្ងៃក្នុង១សប្តាហ៍” នៅពេលត្រូវបានសួរអំពីការទិញយកបណ្តាញសង្គម Twitter នាពេលថ្មីៗនេះ និងភាពជាអ្នកដឹកនាំនៃក្រុមហ៊ុនផលិតរថយន្តរបស់គាត់ Tesla ។
លោក Musk បានថ្លែងតាមរយៈវីដេអូតណភ្ជាប់ទៅកាន់សន្និសីទធុរកិច្ចនៅខាងក្រៅកិច្ចប្រជុំក្រុម G20 នៅកោះបាលីថា “ខ្ញុំមានការងារច្រើនណាស់ ហើយការងាររបស់ខ្ញុំដែលធ្វើនោះគឺប្រាកដណាស់” ។
លោក Musk ជានាយកប្រតិបត្តិនៃក្រុមហ៊ុនទាំង២បានបង្ហាញខ្លួនដោយអុជទៀន និងពាក់អាវបាទីកដែលបានផ្ញើដោយអ្នករៀបចំ ហើយបានលើកឡើងថា គាត់កំពុងនិយាយពីកន្លែងដែលទើបតែបាត់បង់ថាមពល ។
មានការចោទជាសំណួរ ថាតើ ក្រុមហ៊ុន Tesla នឹងរងទុក្ខដោយសារលោក Musk ដែលកំពុងជាប់រវល់ជាមួយបណ្តាញ Twitter ហើយបានក្លាយជាការផ្តោតអារម្មណ៍សម្រាប់វិនិយោគិន និងអ្នកវិភាគជាច្រើន ។
ប្រទេសឥណ្ឌូណេស៊ី បាននឹងកំពុងព្យាយាមធានាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Tesla លើការវិនិយោគថ្ម និងសក្តានុពលសម្រាប់ក្រុមហ៊ុនអវកាស SpaceX របស់លោក Elon Musk ដើម្បីបង្កើតកន្លែងបាញ់បង្ហោះគ្រាប់រ៉ុក្កែត ។
លោក Musk មិនបានធ្វើការប្តេជ្ញាចិត្តចំពោះការងារទាំង២នេះនោះទេ ប៉ុន្តែបានថ្លែងថា ប្រទេសឥណ្ឌូនេស៊ី មានតួនាទីដ៏ធំមួយក្នុងការចូលរួមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី ហើយវានឹងសមហេតុផលថា “រយៈពេលវែង” សម្រាប់ SpaceX មានចំណុចបាញ់បង្ហោះជាច្រើននៅជុំវិញពិភពលោក ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា