ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាងថា រយៈពេល ២សប្ដាហ៍ ទាហានរុស្ស៊ីជាង ១០០០០នាក់ ត្រូវបានសម្លាប់

គៀវ៖ យោង​តាម​មន្ត្រី​ក្រុងគៀវ បានឲ្យដឹងថា រុស្ស៊ី​បាន​បាត់បង់​ទាហាន ១០០០០​នាក់ ​ក្នុង​រយៈពេល​២​សប្តាហ៍ ខណៈ​អ៊ុយ​ក្រែ​ន​បន្ត​ការ​វាយលុក​របស់​ខ្លួន​ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន Newsweek។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទំនងជាបរាជ័យក្នុងការទាញ យកប្រយោជន៍ពីជោគជ័យ របស់កងកម្លាំងរុស្ស៊ី ដែលបានធ្វើឡើង ក្នុងដំណាក់កាលដំបូង នៃសង្រ្គាម ដោយពេលនេះអ៊ុយក្រែន បានរំដោះទឹកដីរបស់ខ្លួន រួមទាំងទីក្រុង Kherson ដ៏សំខាន់ជាយុទ្ធសាស្ត្រផងដែរ។

អ្នកឆ្លើយឆ្លងព័ត៌មានបរទេសរបស់ ABC News លោក James Longman បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែន ឥឡូវនេះទទួលបាន ៥០ ភាគរយនៃទឹកដីរបស់ខ្លួនមកវិញហើយ។

នៅក្នុងការអាប់ដេតហ្វេសប៊ុក កាលពីថ្ងៃអាទិត្យ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែនបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានបាត់បង់ ទាហានប្រហែល ១០០០០ នាក់ក្នុងរយៈពេលត្រឹមតែពីរ សប្តាហ៍ប៉ុណ្ណោះ ជាមួយនឹងតួលេខសរុប ឥឡូវនេះមានចំនួន ៨០,៨៦០នាក់។

ប្រភពបានបន្ថែមថា ប្រព័ន្ធកាំភ្លើងធំរបស់រុស្ស៊ីចំនួន ១៨៣៧គ្រឿង ត្រូវបានចាប់យក ឬបំផ្លាញ ចោល រួមជាមួយនឹងយន្តហោះ ២៧៨ គ្រឿង និងឧទ្ធម្ភាគចក្រ ២៦១ គ្រឿងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ៕

ប្រែសម្រួល ឈូក បូរ៉

Most Popular

To Top