ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ស្នើសុំអាមេរិក បង្កើនល្បឿនដឹកជញ្ជូនមីស៊ីល Patroit

បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានធ្វើការបង្ហោះនៅលើបណ្តាញសង្គម Twitter ដោយបានអំពាវនាវ ឲ្យសហរដ្ឋអាមេរិក ក្នុងការបង្កើនល្បឿន ក្នុងការផ្តល់មីស៊ីលប្រភេទ Patroit មកឲ្យកងកម្លាំងការពារជាតិរបស់ខ្លួន។

ថ្លែងទៅកាន់រដ្ឋមន្ត្រីការបរទេស របស់អាមេរិកលោក Antony Blinken តាមទូរស័ព្ទលោក Kuleba បានថ្លែងទៀតថា៖ ខ្ញុំជឿជាក់ថាយ៉ាងមុតម៉ាំថា នៅពេលដែលមីស៊ីល Patriot មកដល់នោះវានឹងធ្វើឲ្យប្រព័ន្ធការពារ ដែនអាកាស NASAMS នឹងមានប្រសិទ្ធភាពកាន់តែខ្ពស់។

មន្ត្រីជាន់ខ្ពស់របស់អ៊ុយក្រែនរូបនេះ បានថ្លែងអំណរគុណយ៉ាងខ្លាំង ទៅកាន់អាមេរិកក្នុងនាមជាអ្នកផ្តល់ជំនួយ ដ៏សកម្មនិងធំជាងគេមួយរបស់ប្រទេស ប៉ុន្តែបានបន្ថែមនិងសំណូមពរ ឲ្យអាមេរិកក្នុងការបង្កើនល្បឿន នៃការដឹកជញ្ជូនអាវុធទាំងនោះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top