ព័ត៌មានអន្តរជាតិ

ការលក់សំបុត្រ ទេសចរណ៍ Taylor Swift ត្រូវលុបចោលដោយ Ticketmaster បន្ទាប់ពីតម្រូវ ការខ្ពស់មិនធម្មតា

អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ ស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា Ticketmaster បានលុបចោលការ លក់សំបុត្រ សម្រាប់ដំណើរ ទេសចរណ៍ របស់តារាចម្រៀង អាមេរិក ដ៏ល្បីល្បាញនាង Taylor Swift នៅសហរដ្ឋអាមេរិក ដោយសារស្តុក សំបុត្រមិនគ្រប់គ្រាន់ ដើម្បីបំពេញតាមតម្រូវ ការខ្ពស់មិនធម្មតា ។

ការលក់សំបុត្រទូទៅសម្រាប់ Swift’s Eras Tour ជាដំបូង របស់នាងក្នុងរយៈពេល ៥ ឆ្នាំ ត្រូវបានគេគ្រោង នឹងបើកនៅព្រឹកថ្ងៃសុក្រ។ ប៉ុន្តែ Ticketmaster បាន Tweeted នៅល្ងាចថ្ងៃព្រហស្បតិ៍ថា ដោយសារតែតម្រូវការខ្ពស់ មិនធម្មតានៅលើប្រព័ន្ធ លក់សំបុត្រ និងសារពើភ័ណ្ឌសំបុត្រ នៅសល់មិនគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការនោះ ការលក់នៅថ្ងៃសុក្រត្រូវ បានលុបចោល ។

ការសម្រេចចិត្តនេះធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីការលក់ជាមុន សម្រាប់ដំណើរកម្សាន្ត បានធ្វើឲ្យគេហទំព័រនេះគាំង ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការខកចិត្ត និងមិនអាចទទួលបាន សំបុត្រ ។ ក្រុមហ៊ុនលក់សំបុត្រពីមុនបានស្នើ ឲ្យអ្នកគាំទ្រនៅលើ Twitter អត់ធ្មត់ នៅពេល មនុស្សរាប់លាន បានព្យាយាមទិញសំបុត្រ សម្រាប់ការលក់ជាមុនបណ្តាល ឲ្យតម្រូវការដែលមិនធ្លាប់មានពីមុន មកជា ប្រវត្តិសាស្ត្រ ។

អ្នកគាំទ្ររបស់ Swift ត្រូវបានគេស្គាល់ថា ជា Swifties បានរិះគន់ក្រុមហ៊ុន នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គម បន្ទាប់ពីជួបប្រទះនឹងការរង់ចាំយូរ និងការបិទគេហទំព័រ ក្នុងអំឡុងពេលការលក់ ជាមុនសម្រាប់ដំណើរកម្សាន្ត ដែលបានបើកកាលពីថ្ងៃអង្គារ ។

អ្នកគាំទ្របានរាយការណ៍ថា កំពុងរង់ចាំក្នុងជួរអ៊ីនធើណេត រហូតដល់ទៅ៨ម៉ោង ដោយមានមនុស្សជាច្រើន បានរកឃើញថា ពួកគេយឺតពេល ក្នុងការទិញសំបុត្រ ដែលមានតម្លៃចន្លោះពី ៤៩ ដុល្លារ (៤១ ផោន) និង ៤៤៩ ដុល្លារ (៣៧៧ ផោន) ក្នុងមួយៗ ៕

Most Popular

To Top