បរទេស ៖ ឧបនាយករដ្ឋមន្ត្រី រុស្សី លោកAleksandr Novakកាលពីថ្ងៃសុក្រម្សិលមិញនេះ បានលើកឡើងថា វិស័យថាមពលរវាងរុស្សី និងចិន បានបន្តកំណើន យ៉ាងរឹងម៉ាំឬរហូត ទៅដល់៦៤ភាគរយមកហើយ នៃថវិកាចរាចររវាងប្រទេសទាំងពីរ នៅក្នុងឆ្នាំនេះ ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានបន្តថ្លែងទៀតថា ចិនគឺជាដៃគូជាយុទ្ធសាស្ត្ររបស់យើង នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពាណិជ្ជកម្មជាទូទៅហើយ បើគិតជាពាណិជ្ជកម្មប្រេងហ្គាសធ្យូថ្ម និងថាមពលអគ្គិសនីវិញ មានទំហំដល់ទៅ១០ភាគរយ ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានពន្យល់ដែរថា ប្រទេសទាំងពីរមានបំណងក្នុង ការបង្កើនកិច្ចការងារបង្កើន កិច្ចការងារធ្វើពាណិជ្ជកម្ម រវាងគ្នាជាពិសេស ជាមួយនឹងប្រតិបត្តិការ ដែលប្រើប្រាស់តែរូបិយវត្ថុ របស់ខ្លួនប៉ុណ្ណោះដោយមិនមានការ ចូលរួមរបស់រូបិយបណ្ណលុយដុល្លារ អាមេរិកឡើយ ៕
ប្រែសម្រួល៖ស៊ុនលី