ព័ត៌មានអន្តរជាតិ

តើ NASAMS របស់អាមេរិក អាចទប់ស្កាត់ការ វាយប្រហារ ដោយមីស៊ីល របស់ប៉ូឡូញដែរឬទេ?

បរទេស ៖ មន្ត្រីប៉ូឡូញ បានឲ្យដឹងថា មីស៊ីលដែលបានវាយប្រហារ នៅខាងក្នុងព្រំដែនរបស់ប្រទេសប៉ូឡូញ និងបានសម្លាប់មនុស្សពីរនាក់ កាលពីថ្ងៃអង្គារ ទំនងជាគ្រាប់រ៉ុក្កែត របស់អ៊ុយក្រែន ដែលខកខានគោលដៅរបស់ខ្លួន និងដំណើរការខុសប្រក្រតី ។

លោក Jakub Kumoch ប្រធានការិយាល័យ គោលនយោបាយអន្តរជាតិ របស់ប្រធានាធិបតីប៉ូឡូញ បានប្រាប់ទូរទស្សន៍ប៉ូឡូញ TVN24 ថាប្រព័ន្ធបំផ្លិចបំផ្លាញដោយខ្លួនឯងរបស់ប្រព័ន្ធបាញ់មីស៊ីល NASAMS មិនដំណើរការ “ហើយជាអកុសល មីស៊ីលនេះបាននាំឱ្យមានសោកនាដកម្មមួយ” ។

មេដឹកនាំណាតូ និងលោកខាងលិចក៏ជឿថា កាំជ្រួចនេះមកពីអ៊ុយក្រែន ទោះបីជាពួកគេបាន សង្កត់ធ្ងន់ថា ពួកគេចាត់ទុករុស្ស៊ីជាភាគី ទទួលខុសត្រូវក៏ដោយ ។ ប្រធានាធិបតី​អ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បាន​ជំរុញ​ត្រឡប់​ទៅ​វិញ ​នូវ​ការ​ផ្ដល់​យោបល់ ដែល​ថា​គ្រាប់​រ៉ុក្កែត​ត្រូវ​បាន​ប្រទេស​របស់​លោកបាញ់ ។

ការបរាជ័យជាក់ស្តែងនៃកាំជ្រួច ដែលប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានលើកឡើងថា ទំនងជាគ្រាប់រ៉ុក្កែត S-300 ដែលផលិតដោយអតីត សូវៀត គឺផ្ទុយទៅនឹងអត្រាជោគជ័យខ្ពស់នៃប្រព័ន្ធការពារដែនអាកាសមួយទៀត ដែលអ៊ុយក្រែនបាន និងកំពុងប្រើប្រាស់ក្នុង សង្គ្រាមបច្ចុប្បន្ន។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd J. Austin III បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយកាលពីថ្ងៃពុធថា ទីភ្នាក់ងារ NASAMS (National Advanced Surface-to-Air Missile Systems) ដែលផ្តល់ដោយសហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ុយក្រែន មានអត្រាជោគជ័យ ១០០ភាគរយ ក្នុងការស្ទាក់ចាប់មីស៊ីលរុស្ស៊ី ។

លោក ហ្សេឡិនស្គី បានឲ្យដឹងអំឡុង ពេលសម្ភាសន៍ជាមួយ CBS Face the Nation កាលពីចុងខែកញ្ញាថា អ៊ុយក្រែន បានទទួលប្រព័ន្ធពីសហរដ្ឋអាមេរិក ហើយលោក Austin បានបង្ហាញកាលពីថ្ងៃពុធថា ប្រព័ន្ធ NASAMS ទាំងនោះឥឡូវដំណើរការហើយ៕

Most Popular

To Top