តេហរ៉ង់៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់បានធ្វើការព្រមានទុកជាមុនថាផែនការទាំងឡាយដែល អាមេរិកគ្រោងនឹងពង្រីកកងកម្លាំងយោធារបស់ ខ្លួននៅក្នុងតំបន់ដែនសមុទ្រអន្តរជាតិស្ថិតនៅភាគខាងត្បូងប្រទេសគឺជារឿងដែលមិនអាច ទទួលយកបានឡើយពីព្រោះថាវានឹងអាចបង្កទៅជាការគម្រាមកំហែងដល់ស្ថេរភាពនិងសន្តិភាពនៅក្នុងតំបន់។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Nasser Kanaasi បានលើកឡើងទៀតដែរថា៖ពួកយើងជឿជាក់ថាវិធីសាស្ត្រ ដ៏ល្អបំផុតសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការព្រមទាំង ធ្វើឲ្យប្រសើរឡើងនៃស្ថេរភាពនិងសន្តិភាពនៅក្នុងតំបន់គឺជាការចូលរួមកិច្ចការងារជាមួយគ្នា រវាងប្រទេសក្នុងតំបន់ប៉ុណ្ណោះ។
លោកបន្តទៀតថា៖ប៉ុន្តែងាកមកមើលអាមេរិកវិញ ក្រៅតែពីមិនបានធ្វើឲ្យទទួលបានលទ្ធផលអ្វីជាដុំកំភួនហើយនោះថែមទាំងបានកំពុងធ្វើឲ្យមានអស្ថេរភាព នៅក្នុងតំបន់នាំមកវិញនូវបញ្ហាស្មុគ្រស្មាញចំពោះតំបន់៕
ប្រែសម្រួល៖ស៊ុនលី