បឺលីន ៖ បន្ទាប់ពីមីស៊ីលអ៊ុយក្រែន ដែលគេជឿថា បានវាយប្រហារនៅខាងក្នុងព្រំដែន ប្រទេសប៉ូឡូញ កាលពីសប្តាហ៍មុន និងបានសម្លាប់មនុស្សពីរនាក់ អាល្លឺម៉ង់ បានស្នើផ្តល់ឧបករណ៍ ប្រព័ន្ធបាញ់មីស៊ីល “Patriot” បន្ថែមដល់សមាជិក ណាតូ គឺប្រទេសប៉ូឡូញ ចំពេលមានការភ័យខ្លាច នៃការកើនឡើង ដ៏គ្រោះថ្នាក់នៅក្នុង សង្គ្រាមរបស់រុស្ស៊ី ។
រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Mariusz Blaszczak បានប្រកាសនៅលើបណ្ដាញ Twitter នៅថ្ងៃច័ន្ទម្សិលមិញនេះថា លោកបានទទួលយកការ ផ្តល់ជូននេះ ហើយគ្រោងនឹងស្នើថា គ្រាប់រ៉ុក្កែតគួរតែឈរជើង នៅព្រំដែនរួមរបស់ប្រទេសប៉ូឡូញ ជាមួយអ៊ុយក្រែន។
មន្ត្រីមកពីប្រទេសប៉ូឡូញ និងអង្គការណាតូបានឲ្យដឹងថា មីស៊ីលខាងលើនេះ ទំនងជាត្រូវបានបាញ់ដោយអ៊ុយក្រែន ខណៈដែលខ្លួនព្យាយាមការពារខ្លួន ពីរលកនៃការវាយប្រហារ ដោយមីស៊ីលរុស្ស៊ីកាលពីសប្តាហ៍មុន ។
លោក Jakub Kumoch ប្រធានការិយាល័យគោលនយោបាយអន្តរជាតិ របស់ប្រធានាធិបតីប៉ូឡូញ បានប្រាប់ទូរទស្សន៍ប៉ូឡូញ TVN24 កាលពីថ្ងៃព្រហស្បតិ៍ថា មីស៊ីល ប្រហែលជាបានខកខានគោលដៅ របស់រុស្ស៊ី ហើយប្រព័ន្ធបំផ្លាញខ្លួនឯង មិនដំណើរការ ដែល “ជាអកុសលនាំ ទៅរកសោកនាដកម្ម” ។
លោក Kumoch និងមន្ត្រីផ្សេងទៀត ដូចជាអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅតែអះអាងថា រុស្ស៊ីត្រូវស្តីបន្ទោសនៅទីបំផុត ចំពោះឧប្បត្តិហេតុដ៏សាហាវនេះ ព្រោះវាបានធ្វើសង្រ្គាមជាមួយអ៊ុយក្រែន ដែលចាប់ផ្តើម។
ប្រព័ន្ធបាញ់ Patriot គឺជាប្រព័ន្ធមីស៊ីលពីដីទៅអាកាស ដែលប្រើ ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ប៉ុន្តែវាមានភាពស្រដៀងគ្នា និងភាពខុសគ្នាសំខាន់ៗមួយចំនួន ចំពោះប្រភេទប្រព័ន្ធការពារដែន អាកាសមួយផ្សេងទៀត ដែលបានក្លាយជាប្រធានបទ នៃការពិភាក្សានៅក្នុងសង្គ្រាម៕