ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចង់បង្កើនទ័ពដល់ ៥លាននាក់ ដើម្បីទទួលបានជោគជ័យ ក្នុងសង្គ្រាមនៅអ៊ុយក្រែន

បរទេស៖ នៅក្នុងឯកសារមួយដែលត្រូវបាន យកមកចេញផ្សាយដោយកាសែតបរទេស និងត្រូវបានស្គាល់ឈ្មោះថា The Conclusions of the war with NATO in Ukraine គេបានសង្កេតឃើញថា ប្រទេសរុស្សីបានបញ្ជាក់ប្រាប់ ទៅកាន់ក្រុមយោធា និងក្រុមអ្នកនយោបាយក្នុងប្រទេស ហើយថារុស្សីត្រូវការដាក់ពង្រាយទ័ពសរុប ៥លាននាក់ ទើបអាចយកឈ្នះសង្គ្រាមនេះបាន។

មន្ត្រីជាន់ខ្ពស់របស់កងកម្លាំង យោធាអ៊ុយក្រែនលោក Oleksii Hromov បានចេញមកធ្វើការឆ្លើយតប និងធ្វើសេចក្តីថ្លែងការណ៍អំពីការយល់ឃើញ របស់លោកចំពោះឯកសារនេះថា៖ ផែនការ The Conclusions of the war with NATO in Ukraine គឺគ្រាន់តែជាផ្នែកមួយនៃ កិច្ចការងារសំខាន់ៗផ្សេងទៀត ដែលរុស្សីបានផ្តោតលើប៉ុណ្ណោះ ដូចជាសមត្ថភាពគ្រប់គ្រងទ័ព របស់មេបញ្ជាការសមត្ថភាព បញ្ជាទ័ពដែលមានកម្រិតទាប នៅឡើយទាំងវិន័យ និងការហ្វឹកហាត់។

លោកបន្តថា៖ ក្រៅពីនោះបញ្ហាផ្សេងៗទៀត ដូចជាបញ្ហាកង្វះអាវុធទំនើបៗ មេបញ្ជាការធំៗគ្មានសមត្ថភាព ក្នុងការសម្រេចចិត្តនិងរៀបចំ កម្លាំងជាពិសេសកងម្លាំងយោធា នៅគ្រប់កម្រិតទាំងអស់។លោក Hromov ក៏បានបញ្ជាក់ដែរ
ថារុស្សីទំនងជានឹងអាចធ្វើការចល័តទ័ព សាជាថ្មីព្រមទាំងការអនុវត្តច្បាប់អជ្ញាសឹក នៅក្នុងប្រទេសផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top