ព័ត៌មានអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយ ៖ សហរដ្ឋអាមេរិក ខ្វះថ្នាំសម្រាប់កុមារ ចំពេលមាន ជំងឺឆ្លង៣ប្រភេទ

អាមេរិក ៖ កាសែត New York Post បានរាយការណ៍ឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងប្រឈមមុខ នឹងការខ្វះខាតថ្នាំសំខាន់ៗ ដែលប្រើសម្រាប់កុមារ ចំពេលមានការផ្ទុះឡើង នៃមេរោគផ្លូវដង្ហើម ជំងឺផ្តាសាយ និង មេរោគ COVID-19 ដែលហៅថា “ជំងឺ៣ប្រទេស” យោងតាមការចេញ ផ្សាយពីគេហទំព័រ ឆៃណាឌៀលី ។

នេះបើយោងតាមសមាគម ឱសថការីប្រព័ន្ធសុខភាពអាមេរិកថា ក្រុមមន្ត្រីបានប្រកាស ពីកង្វះខាតថ្នាំអង់ទីប៊ីយោទិច ជួរទីមួយ អាម៉ុកស៊ីលីន និង Augmentin ដែលត្រូវបានប្រើ ដើម្បីព្យាបាលការឆ្លង មេរោគដោយបាក់តេរី ។ ថ្នាំ Tamiflu ដែលជាថ្នាំផ្តាសាយទូទៅបំផុត នៅសហរដ្ឋអាមេរិក និង Albuterol ជាថ្នាំបាញ់ សម្រាប់ជំងឺហឺត និងដើម្បីបើកផ្លូវដង្ហើមផ្នែកសួត ក៏ខ្វះខាតផងដែរ ។

ឪពុកម្តាយបានរាយការណ៍ថា ចំណាយពេលជាច្រើនម៉ោង ក្នុងការធ្វើដំណើរពីហាងលក់ថ្នាំមួយ ទៅហាងមួយទៀត ដើម្បីតាមដានថ្នាំ ។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ របស់សហរដ្ឋអាមេរិក បាននិយាយថា មានសកម្មភាពវីរុសផ្លូវដង្ហើមខ្លាំង ក្នុងរដ្ឋជាងពាក់កណ្តាល នៃប្រទេស។ ប្រហែល ១ក្នុងចំណោម ៥ ការធ្វើតេស្តិ៍សម្រាប់ RSV ក្នុងប្រទេសគឺវិជ្ជមាន កាលពីសប្តាហ៍មុន ៕

Most Popular

To Top