តៃប៉ិ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា នៅថ្ងៃសៅរ៍នេះ ការបោះឆ្នោតសកល បានបើកដំណើរការ នៅកោះតៃវ៉ាន់ ក្នុងការបោះឆ្នោត ក្នុងតំបន់ ដែលប្រធានាធិបតី លោកស្រី Tsai Ing-wen បានចាត់ទុកថា ជាការផ្ញើសារទៅពិភពលោក អំពីការប្តេជ្ញាចិត្តរបស់ដែនកោះនេះ ក្នុងការការពារលទ្ធិប្រជាធិបតេយ្យ របស់ខ្លួន ។
ការបោះឆ្នោតក្នុងស្រុក សម្រាប់អភិបាលក្រុង ចៅហ្វាយស្រុក និងក្រុមប្រឹក្សាមូលដ្ឋាន គឺទំនងជានិយាយ អំពីបញ្ហាក្នុងស្រុក ដូចជាជំងឺរាតត្បាតជំងឺកូវីដ-១៩ និងឧក្រិដ្ឋកម្ម ហើយអ្នកដែលជាប់ឆ្នោត មិនមានលើកឡើង ផ្ទាល់អំពីគោលនយោបាយ របស់ប្រទេសចិន នោះទេ ។
ប៉ុន្តែលោកស្រី Tsai បានច្រានចោលការបោះឆ្នោតថា លើសពីការស្ទង់មតិ ក្នុងស្រុក ដោយបានលើកឡើងថា ពិភពលោកកំពុង មើលពីរបៀប ដែលកោះតៃវ៉ាន់ ការពារលទ្ធិប្រជាធិបតេយ្យ របស់ខ្លួន ស្របពេលមានភាពតានតឹង ផ្នែកយោធាជាមួយនឹងប្រទេសចិន ដែលទាមទារកោះនេះថា ជាទឹកដីរបស់ខ្លួន ។
ប្រទេសចិន បានអនុវត្តធ្វើសមយុទ្ធសង្រ្គាម នៅជិតកោះតៃវ៉ាន់ក្នុងខែសីហា ដើម្បីបង្ហាញការ ខឹងសម្បារ របស់ខ្លួនក្នុងដំណើរ ទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ របស់ប្រធានសភា អាមេរិក លោកស្រី Nancy Pelosi ហើយសកម្មភាពយោធារបស់ខ្លួនបានបន្ត ទោះបីជាមានការថយចុះក៏ដោយ ។
គណបក្សប្រឆាំង ដ៏សំខាន់របស់កោះតៃវ៉ាន់ គឺគណបក្ស Kuomintang ឬ KMT បានឈ្នះការបោះឆ្នោតក្នុងស្រុកឆ្នាំ២០១៨ ហើយបានចោទប្រកាន់ លោកស្រី Tsai និង DPP ពីការប្រឈមមុខគ្នាខ្លាំង ជាមួយនឹងប្រទេសចិន ។ គេបានដឹងថា បក្សKMT ជាប្រពៃណីចូលចិត្តទំនាក់ទំនង ជិតស្និទ្ធជាមួយនឹងប្រទេសចិន ប៉ុន្តែបដិសេធយ៉ាង ដាច់អហង្ការថា មិនគាំទ្រទីក្រុងប៉េកាំងឡើយ ៕