ព័ត៌មានអន្តរជាតិ

សារព័ត៌មាន Politico៖ EU ជឿ​ជាក់ថា​ អាមេរិក​កំពុង​ចំណេញ​ពី​ជម្លោះ​អ៊ុយក្រែន, លក់ហ្គាស លក់អាវុធ

បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ប្រភពថា មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមានការខឹងសម្បារចំពោះរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ដោយបានលើកហេតុផលថាទីក្រុងវ៉ាស៊ីនតោនកំពុងផ្តល់ទុនលើជម្លោះអ៊ុយក្រែននិងបញ្ហាសេដ្ឋកិច្ចរបស់ប្លុក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ម្នាក់ដែលត្រូវបានសម្ភាសដោយសារព័ត៌មានបាននិយាយថា សហរដ្ឋអាមេរិកទទួលបានផលចំណេញច្រើនជាងគេពីជម្លោះ ដោយសារតែ “ពួកគេលក់ហ្គាសកាន់តែច្រើន និងតម្លៃកាន់តែខ្ពស់ ហើយក៏ដោយសារតែពួកគេលក់អាវុធកាន់តែច្រើន” ផងដែរ ។

ការបែកបាក់ឆ្លងដែនអាត្លង់ទិកដែលកំពុងកើនឡើងគឺផ្អែកលើកត្តាជាច្រើន។ ការដាក់ទណ្ឌកម្មរបស់លោកខាងលិចដាក់លើទីក្រុងមូស្គូជុំវិញយុទ្ធនាការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន បានបង្កឱ្យមានការរំខានយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនឧស្ម័នពីប្រទេសរុស្ស៊ីទៅកាន់អឺរ៉ុប ហើយឥឡូវនេះសហភាពអឺរ៉ុបពឹងផ្អែកលើឧស្ម័នរបស់អាមេរិកដែលមានតម្លៃខ្ពស់ជាងតម្លៃនៅសហរដ្ឋអាមេរិក ៤ ដង។

ចំណែកប្រធានាធិបតីបារាំង លោក Emmanuel Macron បានពណ៌នាការអនុវត្តនេះថា “មិនរួសរាយរាក់ទាក់” ។ ប៉ុនែ្តទោះបីជាយ៉ាងណាក៏ដោយ ប្រភពរបស់សារព័ត៌មាន Politico បានបង្ហាញថា នៅពេលប្រឈមមុខនឹងមេដឹកនាំសហភាពអឺរ៉ុបនៅឯកិច្ចប្រជុំកំពូល G20 ជុំវិញបញ្ហានេះ លោក Biden «ហាក់ដូចជាមិនដឹងខ្លួន» អំពីបញ្ហានេះទៅវិញ៕

សម្រួលៈ ណៃ តុលា

Most Popular

To Top