បរទេស៖ប្រទេសរុស្សីនៅថ្ងៃនេះ ត្រូវបានសារព័ត៌មានបរទេស ចេញផ្សាយថាបានធ្វើការបញ្ជូនអាវុធប្រភេទ Tor-M2 ដែលជាអាវុធសម្រាប់ការពារមីស៊ីល និងការពារដែនអាកាស យ៉ាងហោចណាស់១៥គ្រឿង ទៅឲ្យប្រទេសបេឡារូស ព្រមទាំងឧបករណ៍វិស្វកម្ម ចំនួន១០ឈុតផ្សេងទៀតផងដែរ។
សព្វាវុធទាំងនេះត្រូវបានគេដឹងថា បានដឹកជញ្ជូនចេញពីស្ថានីយរថភ្លើង Yeysk station ក្នុងតំបន់ Krasnodar Krai ប្រទេសរុស្សីហើយកាលពីថ្ងៃទី២៥ខែវិច្ឆិកា និងទៅដល់គោលដៅ ថ្ងៃទី២៨ខែវិច្ឆិកាបន្ទាប់ពីបានចុះហត្ថលេខា រវាងប្រទេសទាំងពីររួចមក។
ទោះបីជាមិនបានបញ្ជាក់ថា ការបញ្ជូនសព្វាវុធទាំងនោះក្នុងគោលបំណងអ្វីក្តី ប៉ុន្តែភាគីខាងបេឡារូសបានបញ្ជាក់ថា នេះនឹងមិនមែនគឺជាកញ្ចប់អាវុធចុងក្រោយ ដែលប្រទេសរុស្សីនឹងត្រូវបញ្ចូនមក ឲ្យប្រទេសរបស់ខ្លួនឡើយ៕ ប្រែសម្រួល៖ស៊ុនលី

