វ៉ាស៊ីនតោន ៖ ក្រសួងការពារជាតិ អាមេរិក បានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ស្តីពីមហាអំណាចយោធា របស់ប្រទេសអាស៊ីថា ប្រទេសចិន កំពុងឈានទៅរកការស្តុក ទុកក្បាលគ្រាប់ នុយក្លេអ៊ែរច្រើនជាង ៣ដងរហូតដល់ ១៥០០គ្រាប់នៅឆ្នាំ២០៣៥ នៅពេលដែលខ្លួន មានបំណងបញ្ចប់ ទំនើបកម្មយោធារបស់ខ្លួន ។
មន្ទីរបញ្ចកោណក៏បានព្រមានថា ទីក្រុងប៉េកាំងមានគោល បំណងធ្វើឱ្យកងទ័ពរំដោះប្រជាជនចិនក្លាយជា “ឧបករណ៍យោធា ដែលអាចទុកចិត្តបាន” នៅឆ្នាំ២០២៧ ខណៈដែលខ្លួនបន្តការ បង្រួបបង្រួម ជាមួយតៃវ៉ាន់ ដែលជាកោះប្រជាធិបតេយ្យ គ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំង ចាត់ទុកជារបស់ខ្លួន ។
របាយការណ៍ចុងក្រោយបំផុត ដែលគ្របដណ្តប់លើការ អភិវឌ្ឍន៍ផ្នែកយោធាពាក់ព័ន្ធនឹងប្រទេសចិនកាលពីឆ្នាំមុន ឆ្លុះបញ្ចាំងពីការព្រួយ បារម្ភរបស់សហរដ្ឋអាមេរិក លើការបន្តបង្កើតនុយក្លេអ៊ែរ និង សម្ពាធលើតៃវ៉ាន់ របស់ទីក្រុងប៉េកាំង រួមទាំងការបង្កើនជើងហោះហើរ នៅក្នុងតំបន់កំណត់អត្តសញ្ញាណ ការពារដែនអាកាស ដែលប្រកាសដោយខ្លួនឯង ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថាជា “ការបង្កហេតុ និងអស្ថិរភាព”។
យោងតាមក្រសួងការពារជាតិ ប្រទេសចិន “ប្រហែលជាបានពន្លឿនការពង្រីក នុយក្លេអ៊ែររបស់ខ្លួន” នៅឆ្នាំ២០២១ ហើយឃ្លាំងផ្ទុកក្បាលគ្រាប់ នុយក្លេអ៊ែររបស់ខ្លួនបានកើនលើស ៤០០គ្រាប់ បើធៀបនឹងការប៉ាន់ប្រមាណ កាលពីឆ្នាំមុន ដែលថាចំនួនក្បាលគ្រាប់ដែលមានទាបជាង ២០០គ្រាប់
ខណៈពេលដែលកត់សម្គាល់ថា PLA គ្រោងនឹងបញ្ចប់ការធ្វើទំនើបកម្ម នៃកងកម្លាំងរបស់ខ្លួនជាមូលដ្ឋាន នៅឆ្នាំ២០៣៥ របាយការណ៍ ដែលមានចំណងជើងថា “ការអភិវឌ្ឍន៍ផ្នែកយោធា និងសន្តិសុខ ដែលពាក់ព័ន្ធនឹងសាធារណរដ្ឋប្រជាមានិតចិន” បានឲ្យដឹងថា ក្រុងប៉េកាំង “ទំនងជានឹងដាក់ឃ្លាំង ស្តុកក្បាលគ្រាប់ប្រហែល ១៥០០ក្បាល គ្រាប់ត្រឹមឆ្នាំ២០៣៥ របស់ខ្លួន។ “
មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិក បានឲ្យដឹងថា ការប៉ាន់ប្រមាណ ចុងក្រោយនេះ មិនបានបញ្ជាក់ពីការបង្កើនល្បឿន ដ៏ធំនៃការកើនឡើង នៃឃ្លាំងនុយក្លេអ៊ែរនោះទេ បើធៀបនឹង របាយការណ៍កាលពីឆ្នាំមុន នៅពេលដែលមន្ទីរបញ្ចកោណ បានវាយតម្លៃថា ចិន ទំនងជាមានក្បាលគ្រាប់ នុយក្លេអ៊ែរយ៉ាងហោចណាស់ ១០០០គ្រាប់នៅឆ្នាំ២០៣០៕