តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាសែត Financial Times បានរាយការណ៍នៅថ្ងៃពុធនេះ ដោយបានដកស្រង់ប្រភពជាច្រើនដែលមិនបញ្ចេញឈ្មោះថា ស្ថាបនិក Alibaba លោក Jack Ma បានរស់នៅក្នុងទីក្រុងតូក្យូ អស់រយៈពេលជិត៦ខែមកហើយ បន្ទាប់ពីបាត់ខ្លួនពីទិដ្ឋភាពសាធារណៈ ក្រោយពីការបង្ក្រាបរបស់ប្រទេសចិន លើវិស័យបច្ចេកវិទ្យា ។
ប៉ុន្តែសារព័ត៌មាន FT បានរាយការណ៍ថា គាត់បានចំណាយពេលជាច្រើនក្នុងរយៈពេល៦ខែចុងក្រោយនេះជាមួយក្រុមគ្រួសាររបស់គាត់នៅទីក្រុងតូក្យូ និងផ្នែកផ្សេងទៀតនៃប្រទេសជប៉ុន រួមជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអ៊ែល ផងដែរ ។
កាសែតអង់គ្លេសបានផ្សាយថា លោក Ma បានឧស្សាហ៍ទៅលេងក្លឹបសមាជិកឯកជនជាច្រើននៅទីក្រុងតូក្យូ ហើយក្លាយជា “អ្នកប្រមូលម្តុំធ្វើឲ្យមនុស្សរីករាយ” សម្រាប់សិល្បៈសម័យទំនើបរបស់ជប៉ុន ក៏ដូចជាការស្វែងយល់ពីការពង្រីកផលប្រយោជន៍អាជីវកម្មរបស់គាត់ឱ្យមាននិរន្តរភាព ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា