ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលវ៉ាស៊ិនតោន អនុម័តកញ្ចប់ថវិកា ១ពាន់លានដុល្លារ លក់អាវុធឲ្យកាតា

បរទេស៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃម្សិលមិញនេះ ត្រូវបានគេមើលឃើញថា បានឈានទៅដល់ការអនុម័ត កញ្ចប់ថវិកាប្រមាណជា ១ពាន់លានដុល្លារ ដើម្បីលក់អាវុធទៅឲ្យប្រទេសកាតា ដែលភាគច្រើនគឺជាប្រភេទ រថយន្តគ្មានមនុស្សបើកឬ UAV។

ក្រសួងការបរទេសអាមេរិក គឺជាអ្នកប្រកាសដំណឹងនេះ ពោលគឺនៅមុនពេលបន្តិចនៃការប្រកួត ពានរង្វាន់ពិភពលោករវាងក្រុមជម្រើសជាតិអាមេរិក និងក្រុមជម្រើសជាតិអ៊ីរ៉ង់ នៅក្នុងទីក្រុងដូហាប្រទេសកាតា។

គួរឲ្យដឹងដែរថាកញ្ចប់អាវុធ ដែលត្រូវលក់ទៅឲ្យប្រទេសកាតានោះ គេសង្កេតឃើញថានឹងមានដូចជាប្រព័ន្ធ ប្រយុទ្ធដ្រូនទំនើបបំផុតចំនួន១០គ្រឿង និងប្រព័ន្ធរារាំង និងការពារដ្រូនចំនួន ២០០គ្រឿងផ្សេងទៀតផងដែរ។

រំលឹកដែរថាប្រទេសកាតាបានព្យាយាម ធ្វើការស្នើសុំទិញអាវុធនិងដ្រូនជាច្រើន រួមទាំង MQ-9 reaper drone ផងតាំងតែពីឆ្នាំ២០២០ ទោះបីជាមានទំនាកទំនងជិតស្និទ្ធ ជាមួយនឹងរដ្ឋាភិបាលអាមេរិកក្តី៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top