ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ទទួលជោគជ័យ​ ស្ទាក់​ចាប់​មីស៊ីលនាំផ្លូវ ចេញពី​នាវាចម្បាំង ក្នុង​ការ​សាកល្បងថ្មីៗនេះ

យេរ៉ូសាឡឹម ៖ អ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃពុធថា កងទ័ពជើងទឹក របស់ខ្លួនបានបាញ់ បង្ហោះដោយជោគជ័យ នូវកាំជ្រួចរយៈចម្ងាយឆ្ងាយ ពីនាវាចម្បាំង ដើម្បីស្ទាក់ចាប់មីស៊ីល នាំផ្លូវក្នុងការធ្វើតេស្តមួយ ។

ក្រសួងការពារជាតិ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេល នៃការសាកល្បងនោះ ឧបករណ៍ស្ទាក់ចាប់រយៈចម្ងាយឆ្ងាយ ដែលបំពាក់លើនាវាចម្បាំង Sa’ar 6-class corvette បានរកឃើញ និងស្ទាក់ចាប់គោលដៅ ដែលជាមីស៊ីល នាំផ្លូវកម្រិតខ្ពស់មួយ ដោយបន្ថែមថាការធ្វើតេស្តនេះ ត្រូវបានធ្វើឡើងក្នុងខែនេះ ។

ការបាញ់បង្ហោះដោយជោគជ័យ នូវឧបករណ៍ស្ទាក់ចាប់មីស៊ីល ដែលក្រសួងអះអាងថា ជាប្រភេទដំបូងបង្អស់របស់ខ្លួន ដែលបានធ្វើឡើងនៅសមុទ្រ តំណាងឱ្យ “ព្រឹត្តិការណ៍ដ៏សំខាន់” ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធការពារមីស៊ីល ដែលនឹងដើរតួយ៉ាងសំខាន់ ក្នុងការការពារសេដ្ឋកិច្ច ផ្តាច់មុខរបស់អ៊ីស្រាអែល។

ប្រព័ន្ធស្ទាក់ចាប់ដែលហៅថា Barak រួមមានរ៉ាដាទំនើប ប្រព័ន្ធអាវុធ និងឧបករណ៍ ស្ទាក់ចាប់រយៈចម្ងាយឆ្ងាយ ។ វាត្រូវបានរចនាឡើង ដើម្បីទប់ទល់នឹងការ គំរាមកំហែងពីលើអាកាសជាច្រើន រួមទាំងយន្តហោះចម្បាំង យន្តហោះដ្រូន មីស៊ីលនាំផ្លូវ និងគ្រាប់រ៉ុក្កែត និងកាំជ្រួចប្រឆាំងនាវា៕

Most Popular

To Top