ព័ត៌មានអន្តរជាតិ

ប្រទេសហ្វាំងឡង់ ផ្តល់ការបណ្តុះបណ្តាល ទាហានអ៊ុយក្រែន ក្នុងសង្គ្រាមរដូវរងាប្រឆាំងនឹងរុស្ស៊ី

ហ្វាំងឡង់៖ ប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinistö បានឲ្យដឹងថា ប្រទេសរបស់លោកអាចផ្តល់ ការហ្វឹកហ្វឺនដល់កងកម្លាំងអ៊ុយក្រែន ដែលពួកគេត្រូវការ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។

បន្ទាប់ពីបានសង្កេតមើល សមយុទ្ធកងទ័ពហ្វាំងឡង់នៅ North Karelia លោក Niinistö បានផ្តល់យោបល់ថា ហ្វាំងឡង់ អាចជួយដល់កិច្ចខិតខំប្រឹងប្រែង សង្រ្គាមរបស់អ៊ុយក្រែន ដោយប្រាប់អ្នកសារព័ត៌មានថា ខ្លួននឹងបម្រុងទុកឧបករណ៍យោធា ដែលខ្លួនកំពុងបញ្ជូនទៅទីក្រុងគៀវ ជាមួយនឹងការបណ្តុះបណ្តាល ដែលត្រូវការដើម្បីធ្វើប្រតិបត្តិការវា។

លោក Niinistö បានឲ្យដឹងកាលពីថ្ងៃអង្គារថា “ជាការពិតណាស់ ការបណ្តុះបណ្តាលលើទាំងនេះ អាចជាការសមរម្យណាស់” សារព័ត៌មានហ្វាំងឡង់ YLE បានរាយការណ៍ថា “យើងដឹងពីរបៀបប្រើពួកវា” ។

លោក Niinistö បានសង្កេតមើលសមយុទ្ធ Kontio 22 របស់ប្រទេសរបស់លោក ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន និងបានបញ្ចប់កាលពីថ្ងៃសុក្រ ហើយបានចូលរួមជាមួយកងទ័ព ដែលធ្វើការជាមួយកងទ័ពអាកាសហ្វាំងឡង់ និងកងទ័ពការពារព្រំដែន។

ការអត្ថាធិប្បាយរបស់គាត់កើតឡើង នៅពេលដែលសង្រ្គាម ឈានចូលរដូវរងា ចំពេលមានភាពមិនប្រាកដប្រជា អំពីអ្វីដែលអាកាសធាតុត្រជាក់នឹងមានន័យ សម្រាប់អរិភាព។

ប្រធានអង្គការណាតូ លោក Jens Stoltenberg បានព្រមានកាលពីថ្ងៃអង្គារថា រុស្ស៊ីកំពុងប្រើប្រាស់រដូវរងាជា “អាវុធនៃសង្គ្រាម” បន្ទាប់ពីការវាយប្រហារប្រឆាំងនឹង ហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ដែលលោករំពឹងថា រុស្ស៊ីនឹងឈានជើងឡើង ព្រោះវាពិតជាបរាជ័យនៅលើសមរភូមិ ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top