បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្រទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃម្សិលមិញនេះបានធ្វើការ
ព្រមានចំៗថា នឹងអាចកើតជម្លោះរវាងបណ្តាប្រទេស ដែលមានអាវុធនុយក្លេអ៊ែរ ហើយគ្រប់គ្នាត្រូវតែព្យាយាម ឲ្យអស់លទ្ធភាព ដើម្បីបញ្ចៀសហេតុការណ៍នេះ។
លោក Lavrov ដែលបានថ្លែងនៅអំឡុងពេល នៃសន្និសិទសារព័ត៌មានម្សិលមិញថា៖ សង្គ្រាមទាំងឡាយណាដែល រវាងមហាអំណាចនុយក្លេអ៊ែរគឺជារឿង ដែលមិនអាចកើតឡើងបាននោះទេ ទោះបីជាយ៉ាងអ្នកណាម្នាក់បានប្រើប្រាស់ សកម្មភាពធម្មតាដែលពាក់ព័ន្ធក្តីប៉ុន្តែវាគឺជាភាពប្រថុយប្រថានបំផុត ដែលនឹងអាចទាញភាគីជម្លោះឲ្យ ធ្លាក់ចូលក្នុងសង្គ្រាមនុយក្លេអ៊េរ។
ថ្លែងបែបនេះនៅក្នុងពេល ដែលមន្ត្រីការទូតជាន់ខ្ពស់រូបនេះ ត្រូវបានសាកសួរអំពីថាតើរដ្ឋាភិបាលវ៉ាស៊ិនតោន និងរដ្ឋាភិបាលមូស្គូនឹងមានការតាំងចិត្តក្នុងការចូលរួម កិច្ចខិតខំប្រឹងប្រែងរវាងគ្នាក្នុងការកាត់បន្ថយអាវុធ ជាយុទ្ធសាស្ត្ររបស់គេឬយ៉ាងណា ។
លោករដ្ឋមន្ត្រីក៏បានរំលឹកឡើងវិញ កាលពីខែកញ្ញាឆ្នាំ២០២១ នៅពេលដែលប្រទេសរុស្សីបានសម្រេចចិត្ត ក្នុងការលប់ចោលនូវផែនការជួបពិភាក្សាលើបញ្ហាកំណត់ការ ប្រើប្រាស់អាវុធជាយុទ្ធសាស្ត្រដោយភាគីអាមេរិក ពោលគឺតាំងតែពីមុនពេលដែលរុស្សី បានសម្រេចចិត្តបើកប្រតិបត្តិការ ពិសេសទៅលើប្រទេសអ៊ុយក្រែន ៕
ប្រែសម្រួល៖ ស៊ុន លី