បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Lavrov បានព្រមានថា ជម្លោះណាមួយរវាងរដ្ឋដែលមានអាវុធនុយក្លេអ៊ែរ គឺទំនងជានឹងកើនឡើង ជាសង្គ្រាមនុយក្លេអ៊ែរទាំងស្រុង ដូច្នេះហើយ គួរតែជៀសវាងនៅគ្រប់ការចំណាយទាំងអស់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Lavrov នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា “សង្គ្រាមណាមួយរវាងមហាអំណាច នុយក្លេអ៊ែរគឺមិនអាចទទួលយកបានទេ។ ទោះបីជាមាននរណាម្នាក់សម្រេចចិត្ត ចាប់ផ្តើមវាដោយប្រើមធ្យោបាយសាមញ្ញក៏ដោយ វានឹងមានការប្រថុយប្រថានដ៏ធំ ដែលវាកើនឡើងទៅជានុយក្លេអ៊ែរ” ។
អ្នកការទូតរបស់រុស្ស៊ីរូបនេះ ត្រូវបានសួរអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ទីក្រុងម៉ូស្គូ និងវ៉ាស៊ីនតោន ដើម្បីកាត់បន្ថយសមត្ថភាពយុទ្ធសាស្ត្ររបស់ពួកគេ។ លោក Lavrov បានឆ្លើយតបដោយចង្អុលបង្ហាញថា នៅក្នុងខែកញ្ញា ឆ្នាំ ២០២១ សហរដ្ឋអាមេរិកបានបង្កកយ៉ាងសំខាន់នូវកិច្ចចរចាទ្វេភាគី ក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីការកំណត់អាវុធវាយលុកជាយុទ្ធសាស្ត្រ គឺរយៈពេលយូរ មុនពេលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន។
លោក Lavrov បានកត់សម្គាល់ទៀតថា “វាមិនពិបាកក្នុងការស្វែងយល់ថា តើហេតុផលរបស់ពួកគេជាអ្វីនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា ទំនួលខុសត្រូវរបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ក្នុងនាមជាមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតទាំងពីរ នៅក្នុងពិភពលោកមិនផ្លាស់ប្តូរ ហើយបានរំលឹកសេចក្តីថ្លែងការណ៍រួមដែលធ្វើឡើងដោយមេដឹកនាំរុស្ស៊ី និងអាមេរិកថា សង្រ្គាមនុយក្លេអ៊ែរមិនអាចត្រូវបាន អ្នកណាម្នាក់ឈ្នះឡើយ ដូច្នេះហើយមិនត្រូវអនុញ្ញាត ឱ្យមានការចាប់ផ្តើមឡើយ៕ ប្រែសម្រួលៈ ណៃ តុលា