ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ចំណាយប្រាក់ជាង ១០ពាន់លានដុល្លារទិញយន្តហោះចម្បាំង F-35A Lightning II ៣៥គ្រឿង 

ប៊ែរឡាំង៖ យោងតាមឯកសាររបស់រដ្ឋាភិបាលបានឱ្យដឹងថា ប្រទេសអាល្លឺម៉ង់ គ្រោងនឹងទិញយន្តហោះចម្បាំង F-35A Lightning II ចំនួន ៣៥ គ្រឿងក្នុងតម្លៃ ១០ពាន់លានអឺរ៉ូ (១០,៥ពាន់លានដុល្លារ) ។

បន្ទាប់ពីការសន្យារបស់អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិ ប្រាក់នេះនឹងមកពីមូលនិធិពិសេសចំនួន ១០០ពាន់លានអឺរ៉ូ ដែលផ្តល់ហិរញ្ញប្បទានដោយមេដឹកនាំអាល្លឺម៉ង់ បានប្រកាសភ្លាមៗបន្ទាប់ពីការលុកលុយពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន នៅក្នុងខែកុម្ភៈ។

ឯកសារនេះត្រូវបានគេមើលឃើញដោយកាសែត Bloomberg បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់គ្រោងនឹងទទួលការដឹកជញ្ជូននៅចន្លោះឆ្នាំ២០២៦ និង ២០២៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។

ប្រភពបានឲ្យដឹងថា ការចំណាយរួមមានរបស់របរដូចជា មីស៊ីលពីដីទៅអាកាស និងហេដ្ឋារចនាសម្ព័ន្ធលើដី។ លោក Scholz បានសន្យានៅក្នុងសុន្ទរកថាទៅកាន់សភាបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីថា អាល្លឺម៉ង់នឹងវិនិយោគ “ច្រើនជាង” ២ភាគរយនៃផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំក្នុងវិស័យការពារជាតិ ជំនួយដោយមូលនិធិពិសេស។

រដ្ឋមន្ត្រីការពារជាតិលោក Christine Lambrecht ថ្មីៗនេះបានកែសម្រួលគោលដៅដល់ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុប ហើយបានលើកឡើងថា ទីក្រុងប៊ែកឡាំងនឹងឈានដល់ “ជាមធ្យមក្នុងរយៈពេល ៥ឆ្នាំខាងមុខ” ។

ការខកខានរបស់ប្រទេសអាល្លឺម៉ង់ ក្នុងការសម្រេចបានគោលដៅ ២ភាគរយដែលបានព្រមព្រៀងដោយណាតូ គឺជាប្រភពនៃការកកិតជាមួយ សហរដ្ឋអាមេរិក ជាពិសេសនៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ៕

Most Popular

To Top