បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសរុស្សី បានបើកការវាយប្រហារដោយមីស៊ីលទៅលើប្រទេសអ៊ុយក្រែនសរុបចំនួន៨លើកមកហើយក្នុងរយៈពេល៨សប្តាហ៍ មកនេះនិងបានបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន នាក់ផងដែរ។
ទោះបីជាយ៉ាងណាក្តីការវាយប្រហារដោយមីស៊ីល របស់រុស្សី ភាគច្រើនគឺសំដៅលើទីតាំងផលិតថាមពល និងទីតាំងបណ្តាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសអ៊ុយក្រែន ជាពិសេសនៅភាគខាងកើតនៃប្រទេស ខណៈដែលតំបន់ជាច្រើនមកហើយនៅពេលនេះ បានបាត់បង់អគ្គិសនីប្រើប្រាស់ហើយមនុស្សសរុប៤នាក់ បានបាត់បង់ជីវិត។
ក្នុងនោះផងដែរអ៊ុយក្រែន ក៏បានអះអាងដែរថាបានបាញ់ទំលាក់មីស៊ីល របស់ប្រទេសរុស្សីចន្លោះពី៦០ ទៅ៧០គ្រាប់ផងដែរក្នុងរយៈពេលកន្លងមកនេះ ប៉ុន្តែភាគីខាងរុស្សី បានអះអាងថាមីស៊ីលរបស់ខ្លួនបានវាយប្រហារ ចំគោលដៅចំនួនដល់ទៅ១៧ទីតាំង៕
ប្រែសម្រួល៖ស៊ុនលី