ព័ត៌មានអន្តរជាតិ

ការប្រកួត World Cup របស់ជប៉ុន នាំឲ្យផលប៉ះពាល់ សេដ្ឋកិច្ចចំនួន ១៦,៣ ពាន់លានយ៉េន

តូក្យូ ៖ នេះបើយោងតាមការប៉ាន់ ប្រមាណ របស់ស្ថាប័ន គិតនាពេលថ្មីៗ បានប្រាប់ឲ្យដឹងថា ការសម្តែង មិនអាចបំភ្លេច បានរបស់ប្រទេសជប៉ុន ក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា នឹងបង្កើត បានរហូតដល់ ១៦.៣ ពាន់លានយ៉េន ក្នុងឥទ្ធិពលសេដ្ឋកិច្ច ជាមួយនឹងជ័យជម្នះ របស់ប្រទេសនេះ នឹងក្រុមយក្សអាល្លឺម៉ង់ និងអេស្ប៉ាញធ្វើឲ្យមានការ ចាប់អារម្មណ៍ជាថ្មី ចំពោះកីឡានេះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ប៉ុន្តែការប៉ាន់ប្រមាណ ដោយវិទ្យាស្ថានស្រាវជ្រាវ ជីវិត Dai-ichi ដោយគិតគូរ ពីផលប៉ះពាល់ នៃជំងឺរាតត្បាត COVID-19 ធ្លាក់ចុះតិចជាង ២១.៥ ពាន់លានយ៉េន នៅក្នុងផលប៉ះពាល់សេដ្ឋកិច្ច ត្រូវបានព្យាករណ៍សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកលើកមុន នៅប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៨ ។ ក្តីសង្ឃឹមរបស់ Samurai Blue ក្នុងការឈានទៅដល់វគ្គ ១/៤ នៃការប្រកួតបាល់ទាត់ជាលើកដំបូង ត្រូវបានខ្ទេចខ្ទាំ បន្ទាប់ពីក្រុមនេះ បានចាញ់ក្រុមក្រូអាត ជាជើងឯករង កាលឆ្នាំ ២០១៨ នៃការប្រកួត បាល់ទាត់ពិភពលោកវគ្គ១៦ក្រុម កាលពីថ្ងៃចន្ទ ។

លោក Toshihiro Nagahama ប្រធានសេដ្ឋវិទូនៅក្រុម Think Tank បាននិយាយថា ប្រជាប្រិយភាព របស់បាល់ទាត់បានធ្លាក់ចុះ ពីមុនការប្រកួត ប៉ុន្តែការរីកចម្រើន នៃក្រុមនៅពេលនេះ ទំនងជាធ្វើឲ្យការ ចាប់អារម្មណ៍ ឡើងវិញ ។

Nagahama ព្យាករណ៍ថា ការលក់ដែលទាក់ទងនឹងបាល់ទាត់ រួមទាំង ការលក់ សម្លៀកបំពាក់ជាក្រុម និងថ្លៃជាវដែលបង់ ទៅឱ្យប្រព័ន្ធផ្សព្វផ្សាយ ដែលផ្សាយហ្គេមបាល់ទាត់ នឹងបង្កើតផលសេដ្ឋកិច្ច ចំនួន ១១,១ពាន់លានយ៉េន ធៀបនឹង ១៤,៣ ពាន់លានយ៉េនសម្រាប់ការប្រកួត World Cup មុន។
នេះបើតាមការប៉ាន់ប្រមាណថា ការលក់ដែលទាក់ទង នឹងអាហារ និងភេសជ្ជៈ រួមទាំងបារកីឡា និងសេវាដឹកជញ្ជូនអាហារនឹងមានចំនួនសរុប ៥.២ពាន់លានយ៉េនធៀបនឹង ៧,២ពាន់លានយ៉េន សម្រាប់ការប្រកួតលើកមុន ៕

Most Popular

To Top