ព័ត៌មានអន្តរជាតិ

បណ្តឹងទាមទារសំណង ៖ Apple AirTags ដែលលាក់ក្នុងកង់ និងកាបូបស្ពាយ ធ្វើឲ្យបរុសតាមដាន និងស្វែងរកអតីតដៃគូបាន

អាមេរិក ៖ ស្ត្រី ២ នាក់កំពុងប្តឹងក្រុមហ៊ុន បច្ចេទវិទ្យាយក្សអាមេរិក Apple បន្ទាប់ពីពួកគេបានអះអាងថា ឧបករណ៍ តាមដាន AirTag ធ្វើឲ្យវាកាន់តែ ងាយស្រួល សម្រាប់អតីតដៃគូរបស់ពួកគេ ក្នុងការតាមដានពួកគេ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

ក្រុមហ៊ុន Apple បាននិយាយថា ខ្លួនបានធ្វើឲ្យឧបករណ៍នេះមិនជាប់គាំង ប៉ុន្តែបណ្តឹងសកម្មភាពថ្នាក់ ដែលបានស្នើឡើងក្នុងទីក្រុង San Francisco បានចោទប្រកាន់ថា នេះមិនមែនជាករណីនោះទេ ។ ចាប់ផ្តើមពី ២៤ផោន ហើយAirTags គឺជាឌីសតូចៗ មានអង្កត់ ផ្ចិតប្រហែល ៣សង់ទីម៉ែត្រ មានបំណង ភ្ជាប់ជាមួយនឹងសោ កាបូប កាបូបស្ពាយ និងរបស់របរផ្សេងៗទៀត ដូច្នេះមនុស្សអាចស្វែងរកវា បាននៅពេលពួកគេបាត់ ។
ប៉ុន្តែការភ័យខ្លាចបានកើនឡើង មនុស្សមួយចំនួនកំពុងប្រើប្រាស់កម្មវិធី តាមដានសម្រាប់គោលបំណងឧក្រិដ្ឋ ឬព្យាបាទ ។ ស្ត្រីទាំង២នាក់នេះប្តឹងខ្លួនឯង និងក្នុងនាមអ្នកផ្សេងទៀតអះអាងថា ពួកគេត្រូវបានគេ តាមដានដោយសារតែ AirTags ។

Lauren Hughes បានរើផ្ទះ ដើម្បីគេចពីអតីតមិត្តប្រុស ហើយបានចោទប្រកាន់ថា លោកបានរកឃើញទីតាំងថ្មីរបស់នាង បន្ទាប់ពីលោកបានដាក់ AirTag នៅក្នុងកង់រថយន្តរបស់នាង ។ នាងបានបន្តថា ក្រោយមកលោកបានបង្ហោះរូបថត នៅលើអ៊ីនធើណេតនៃរថយន្ត Taco ពីសង្កាត់ថ្មីរបស់នាង ហើយបានបញ្ចូលរូប Emoji មួយភ្លែតជាមួយនឹង hashtag “#airt2.0” ។

ស្ត្រីម្នាក់ទៀតនិយាយថា អតីតប្តីរបស់នាងបានដាក់ឧបករណ៍តាមដាន AirTag ក្នុងកាបូបស្ពាយរបស់កូន ដើម្បីតាមនាង ពួកគេនិយាយថា ឧបករណ៍តាមដានដ៏តូចមានបំណង ជួយមនុស្សស្វែងរកសោ ឬកាបូបដែលបាត់ គឺជាអាវុធជម្រើស នៃអ្នកតាមដាន និងអ្នកបំពាន៕

Most Popular

To Top