ព័ត៌មានអន្តរជាតិ

កងទ័ពអាមេរិក សម្រេចយកឧទ្ធម្ភាគចក្រថ្មី មកជំនួសឧទ្ធម្ភាគចក្រ Apache និង Black Hawk

បរទេស៖ កងទ័ពសហរដ្ឋអាមេរិក បានជ្រើសរើសអ្នកម៉ៅការការពារជាតិ គឺក្រុមហ៊ុន Bell Textron ដើម្បីផលិតឧទ្ធម្ភាគចក្រវាយប្រហារ និងឧបករណ៍ប្រើប្រាស់ ជំនាន់ក្រោយរបស់ខ្លួន ដោយជ្រើសរើសការរចនាខុសគ្នាខ្លាំង ដើម្បីជំនួសម៉ូដែលរបស់ឧទ្ធម្ភាគចក្រ Apache និង Black Hawk ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ឧទ្ធម្ភាគចក្រ V-280 Valor tilt-rotor របស់ក្រុមហ៊ុន Bell គ្រោងនឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ ក្នុងរង្វង់ឆ្នាំ ២០៣០ ហើយនឹងជំនួសមកវិញ នូវជំនាន់មុនរបស់វា ដែលត្រូវបានផលិតតាំងពីទសវត្សរ៍ឆ្នាំ ១៩៧០, នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់កងទ័ពអាមេរិកកាលពីថ្ងៃចន្ទ។ កិច្ចសន្យាដំបូងមានតម្លៃរហូតដល់ ១,៣ ពាន់លានដុល្លារ ប្រសិនបើជម្រើសទាំងអស់ ត្រូវបានអនុវត្ត ដែលនឹងនាំឱ្យមាន ការជំនួសឧទ្ធម្ភាគចក្រវាយប្រហារ Apache ចំនួន ១ ២០០គ្រឿង និងឧទ្ធម្ភាគចក្រ Blackhawk ចំនួន ២ ០០០ គ្រឿង។

ឧត្តមសេនីយ៍ទោ Robert Barrie បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Bell Textron អាចរកចំណូលបានប្រហែល ៧០ ពាន់លានដុល្លារ ប្រសិនបើ “ការបំពេញបន្ថែម” នៃឧទ្ធម្ភាគចក្រថ្មីត្រូវបានទិញ។

ក្រុមហ៊ុននេះត្រូវបានជ្រើសរើសឱ្យផលិតនូវអ្វី ដែលហៅថា យន្តហោះ Future Long-Range Assault Aircraft (FLRAA) ដែលនឹងនាំមុខក្រុមហ៊ុន Boeing និងក្រុម Sikorsky របស់ Lockheed Martin ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top