ព័ត៌មានអន្តរជាតិ

លោក ពូទីន បានចាប់ផ្តើមវាយប្រហារអ៊ុយក្រែន ប៉ុន្មានម៉ោងបន្ទាប់ពីអ៊ុយក្រែន​ បានចាកចេញពីប្រព័ន្ធថាមពលរុស្ស៊ី

គៀវ៖ ប៉ុន្មានម៉ោងបន្ទាប់ពីអ៊ុយក្រែន បានចាប់ផ្តើមដំណើរការដើម្បីទាញយក និងសាកល្បងប្រព័ន្ធថាមពលរបស់ខ្លួន​​ ដោយឯករាជ្យពីបណ្តាញចែកចាយជាមួយរុស្ស៊ី និងបេឡារុស្ស ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមសង្រ្គាមរបស់លោក ប្រឆាំងនឹងអ៊ុយក្រែន នេះបើយោងតាមមន្ត្រីថាមពលកំពូលអ៊ុយក្រែន។

អនុរដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែនលោក Farid Safarov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយដោយ Kyiv Post កាលពីថ្ងៃអង្គារថា អ៊ុយក្រែន គឺជាផ្នែកមួយនៃបណ្តាញថាមពលរួម ជាមួយប្រទេសរុស្ស៊ី បេឡារុស្ស និងម៉ុលដាវ៉ា ប៉ុន្តែផែនការ គឺស្ថិតនៅក្នុងកន្លែង ដើម្បីបំបែកប្រព័ន្ធថាមពលអ៊ុយក្រែន ចេញពីប្រទេសរុស្ស៊ី និងបេឡារុស្ស ហើយសាកល្បងវាដោយឯករាជ្យ នៅថ្ងៃទី២៤ ខែកុម្ភៈ។

លោក Safarov បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា អ៊ុយក្រែន បានចាប់ផ្តើមដំណើរការសាកល្បងនោះ នៅម៉ោង ២ទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈ។ ត្រឹមតែពីរម៉ោងក្រោយមក លោក ពូទីន បានចាប់ផ្តើមសង្រ្គាមរបស់លោក ប្រឆាំងនឹងអ៊ុយក្រែន។

លោក Safarov បានលើកឡើងថា “ប្រជាជនរុស្ស៊ីជឿថា តាមរយៈការធ្វើបែបនេះ ពួកគេនឹងគ្រប់គ្រងប្រព័ន្ធថាមពលរបស់អ៊ុយក្រែន” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

ការអត្ថាធិប្បាយរបស់លោក Safarov បានបង្ហាញថា ការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់អ៊ុយក្រែន គឺនៅលើរ៉ាដារបស់លោក ពូទីន តាំងពីការចាប់ផ្តើមនៃជម្លោះ បើទោះបីជារុស្ស៊ី បានបង្កើនការវាយប្រហារ លើប្រព័ន្ធថាមពលក្នុងប៉ុន្មានខែថ្មីៗនេះក៏ដោយ។

ប្រទេសរុស្ស៊ី បានចាប់ផ្តើមការវាយប្រហារដោយកាំជ្រួចមីស៊ីលថ្មីបំផុតរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែនកាលពីថ្ងៃចន្ទ តាមសេចក្តីរាយការណ៍ថាបានបង្អាក់ថាមពល ធ្វើឱ្យជនស៊ីវិលបាត់បង់ជីវិត និងវាយប្រហារអគារ និងផ្ទះនៅក្នុងប្រទេស ដែលហែកហួរដោយសង្រ្គាម៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top