ព័ត៌មានអន្តរជាតិ

តួកគី កំពុងជំរុញឲ្យអាមេរិក បញ្ចប់កិច្ចព្រមព្រៀងលក់យន្ដហោះចម្បាំងធុន F-16 ឲ្យបានឆាប់ ខណៈរុស្ស៊ី ស្ថិតនៅក្នុងជម្រើសបន្ដ

អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានឲ្យដឹងថា ការលក់យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិកទៅឲ្យតួកគី “ចាំបាច់ត្រូវបញ្ចប់ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន” ។

លោក Cavusoglu បានធ្វើការកត់សម្គាល់នៅក្នុងសន្និសិទកាសែតរួមគ្នា នៅទីក្រុងអ៊ីស្តង់ប៊ុលជាមួយដំណើរទស្សនកិច្ច ទៅកាន់រដ្ឋមន្ត្រីការបរទេសម៉ុលដាវ៉ា និងសមាហរណកម្មអឺរ៉ុបលោក Nicu Popescu ដើម្បីឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងសភាចុងក្រោយ របស់សហរដ្ឋអាមេរិក ដើម្បីដកចេញលក្ខខណ្ឌរឹតបន្តឹង នៅក្នុងអត្ថបទចុងក្រោយនៃថវិកាការពារជាតិ ស្តីពីការលក់យន្ដហោះចម្បាំង F- 16s ទៅឲ្យតួកគី។

តួកគីដែលមានគោលបំណងពង្រឹងកម្លាំងទ័ពអាកាសរបស់ខ្លួន ជាមួយនឹងយន្តហោះចម្បាំង F-16 ចំនួន ៤០គ្រឿងបានជំទាស់នឹងលក្ខខណ្ឌណាមួយដែលរួមបញ្ចូល ការហាមឃាត់ការប្រើប្រាស់យន្តហោះសម្រាប់ “ការហោះហើរហួសការអនុញ្ញាត” នេះបើយោងតាមកាសែតតួកគី Daily Sabah ។

លោក Cavusoglu បានកត់សម្គាល់ថា វត្តមាននៃលក្ខខណ្ឌណាមួយចាត់ទុកជាមោឃៈ នូវអត្ថប្រយោជន៍នៃការទទួលបានយន្តហោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្ត្រីការបរទេសតួកគីបានលើកឡើងថា “អវត្តមាននៃធាតុអវិជ្ជមាន (នៅក្នុងអត្ថបទចុងក្រោយ) គឺជាការអភិវឌ្ឍន៍វិជ្ជមាន នោះគឺជាការចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នា” ។

ទីក្រុងអង់ការ៉ាបានឲ្យដឹងនៅមុននេះថា ខ្លួននឹងពិចារណាជម្រើសផ្សេងៗ រួមទាំងរុស្ស៊ីផងដែរ ប្រសិនបើកិច្ចព្រមព្រៀងទិញយន្តហោះ F-16 បរាជ័យ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top