ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា ពលរដ្ឋរុស្ស៊ី លោក Viktor Bout ត្រូវបានផ្លាស់ប្តូរជាមួយកីឡាករបាល់បោះអាមេរិកលោក Brittney Griner កាលពីថ្ងៃព្រហស្បតិ៍ នៅឯអាកាសយានដ្ឋានអាប៊ូដាប៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញ Telegram ថា “ទីក្រុងវ៉ាស៊ីនតោន បានបដិសេធយ៉ាងដាច់អហង្ការចំពោះកិច្ចសន្ទនា ស្តីពីការដាក់បញ្ចូលលោក Bout នៅក្នុងគម្រោងផ្លាស់ប្តូរ។ ហើយក្រោយមកភាគីអាមេរិកក៏បានបញ្ជាក់ពីការបញ្ចប់ការដោះដូរអ្នកទោស។
លោកស្រី Griner ត្រូវបានឃុំខ្លួនក្នុងខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលលោកស្រី មកដល់អាកាសយានដ្ឋានទីក្រុងមូស្គូ ពីទីក្រុងញូវយ៉ក បន្ទាប់ពីថង់ទឹកថ្នាំ vape ដែលមានផ្ទុកប្រេង cannabis ត្រូវបានរកឃើញនៅក្នុងវ៉ាលីរបស់លោកស្រី។ កាលពីខែសីហា លោកស្រីត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល ៩ឆ្នាំ និងពិន័យជាប្រាក់មួយលានរូពី (១៥,៧៧៣ ដុល្លារអាមេរិក) សម្រាប់ការរត់ពន្ធគ្រឿងញៀន។
តាមសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ប៉ូលីសថៃបានចាប់ខ្លួន លោក Bout នៅទីក្រុងបាងកកក្នុងឆ្នាំ២០០៨ ពីបទលក់អាវុធទៅឱ្យក្រុមភេរវករបរទេស ដែលកំណត់ដោយសហរដ្ឋអាមេរិក។ លោកត្រូវបានគេធ្វើបត្យាប័ន ទៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១០ ហើយត្រូវបានកាត់ទោសឱ្យជាប់គុក ២៥ឆ្នាំជាមួយនឹងពិន័យជាប្រាក់ចំនួន ១៥លានដុល្លារក្នុងឆ្នាំ២០១២៕ ប្រែសម្រួល ឈូក បូរ៉ា