ព័ត៌មានអន្តរជាតិ

ស្ត្រីជនជាតិអៀរឡង់ ក្លាយជាសមាជិកក្រុមនាវិកស៊ីវិល ដំបូងគេនឹងស្ថិតក្នុង គោចរជុំវិញព្រះច័ន្ទ

ទីក្រុងឡុងដ៍៖ យោងតាមការចេញផ្សាយពី គេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា នាង Rhiannon Adam ចូលរួមជាមួយនាវិក៩ នាក់ដែលរំពឹងថា នឹងបាញ់បង្ហោះនៅឆ្នាំក្រោយ ក្នុងបេសកកម្មរយៈពេលមួយសប្តាហ៍ ទៅកាន់ផ្កាយរណបរបស់ផែនដី ធ្វើឲ្យសុបិនមិនអាចទៅរួច នឹងក្លាយជាការពិតរបស់អ្នកស្រី។

អ្នកថតរូបជនជាតិអៀរឡង់ម្នាក់ បង្ហាញពីសុបិនដែលមិនអាច ទៅរួចដោយបានផ្តួលគូប្រជែង ជាងមួយលាននាក់ ដើម្បីទទួលបានកន្លែងនៅលើ ជើងហោះហើរស៊ីវិលលើកដំបូង ទៅកាន់ភពព្រះច័ន្ទ។

នាងRhiannon Adam អាយុ ៣៧ ឆ្នាំកើតនៅ Cork និងមានទីតាំងនៅទីក្រុងឡុងដ៍ ចូលរួមជាមួយសិល្បករ និងអ្នកច្នៃប្រឌិតចំនួន៧ផ្សេងទៀត ដែលត្រូវបានជ្រើសរើស ដោយមហាសេដ្ឋីជប៉ុន Yusaku Maezawa ។

លោក Maezawa និងក្រុមនាវិកនឹងធ្វើដំណើររយៈពេល ៧ថ្ងៃ ដែលនឹងឃើញពួកគេគោចរ ជុំវិញព្រះច័ន្ទមុនពេលវិលត្រឡប់ មកផែនដីវិញ។ ដំណើរកម្សាន្តមានឈ្មោះថា dearMoon ត្រូវបានគេរំពឹងថានឹងធ្វើឡើង នៅឆ្នាំក្រោយនៅលើយន្តហោះ Starship ជារ៉ុក្កែតដែលត្រូវបាន បង្កើតឡើងដោយក្រុមហ៊ុន SpaceX របស់លោក Elon Musk ។

នាង Adam បាននិយាយថា ជារៀងរាល់ថ្ងៃខ្ញុំញាប់ញ័រខ្លួនឯង។ វាហាក់បីដូចជាសុបិនមួយ ដែលមិនអាចក្លាយជាការពិត។ ខ្ញុំមានបំណងបង្កើតការងារ ដែលផ្តល់យុត្តិធម៌ដល់ បទពិសោធន៍ផ្លាស់ប្តូរនេះ ៕

ដោយ៖ លី ភីលីព

Most Popular

To Top