វ៉ាស៊ីនតោន ៖ បើតាមក្រសួងយុត្តិធម៌ អាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា គេហទំព័រចំនួន ៥៥ ត្រូវបានបិទ សម្រាប់ការផ្សាយផ្ទាល់ ការប្រកួត ដោយខុសច្បាប់ ពីព្រឹត្តិការណ៍ ការប្រកួត បាល់ទាត់ពិភពលោក “World Cup” នៅប្រទេសកាតា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
នាយកដ្ឋានបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គេហទំព័រទាំងនោះ ត្រូវបានបិទបន្ទាប់ពីតំណាងរបស់ FIFA កំណត់អត្តសញ្ញាណគេហទំព័រ ត្រូវបានប្រើដើម្បីចែកចាយមាតិកា ដែលរំលោភលើសិទ្ធិអ្នកនិពន្ធដោយគ្មាន ការអនុញ្ញាតពីស្ថាប័នគ្រប់គ្រង បាល់ទាត់ពិភពលោក ។
FIFA ទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការប្រកួត World Cup ដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ភ្នាក់ងារពិសេស James Harris នៃនាយកដ្ឋាន សន្តិសុខ មាតុភូមិ បាននិយាយថា មនុស្សជាច្រើនអាចជឿថា គេហទំព័របែបនេះមិនមែន ជាការគំរាមកំហែងធ្ងន់ធ្ងរ ការរំលោភលើ អ្នកកាន់កាប់កម្មសិទ្ធិបញ្ញាណាមួយ គឺជាការគំរាមកំហែង កាន់តែខ្លាំងឡើង ចំពោះលទ្ធភាព សេដ្ឋកិច្ចរបស់យើង ។
លោក Harris បានបន្តថា ផលប៉ះពាល់អាចត្រូវបានគេដឹង នៅទូទាំងឧស្សាហកម្មជាច្រើន ហើយវាអាចជាផ្លូវទៅកាន់ ទម្រង់ផ្សេងទៀត នៃសកម្មភាពឧក្រិដ្ឋកម្ម ។ ក្រសួងយុត្តិធម៌ មិនបានកំណត់អត្តសញ្ញាណ គេហទំព័រដែលរឹបអូសនោះទេ ប៉ុន្តែបាននិយាយថា អ្នកចូលមើលគេហទំព័រ នឹងត្រូវបានបញ្ជូនបន្តទៅកាន់គេហទំព័រមួយ ផ្សេងទៀតសម្រាប់ព័ត៌មានបន្ថែម ៕