ព័ត៌មានអន្តរជាតិ

អ្នកបំផ្ទុះគ្រាប់បែក នៅកោះបាលី Umar Patek សុំទោស សម្រាប់ការវាយប្រហារ ឆ្នាំ២០២២ បានសម្លាប់ មនុស្ស ២០២ នាក់

ឥណ្ឌូណេស៊ី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អ្នកផលិតគ្រាប់បែក ឥណ្ឌូណេស៊ីម្នាក់ បានសុំទោសដល់ក្រុមគ្រួសារ ជនរងគ្រោះសម្រាប់ការផលិតគ្រឿង ផ្ទុះប្រើសម្រាប់ការទម្លាក់គ្រាប់បែក នៅកោះបាលី ឆ្នាំ២០០២ ។

លោក Umar Patek ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ កាលឆ្នាំ ២០១២ បន្ទាប់ពី ត្រូវបានរកឃើញថា មានពិរុទ្ធពីបទ ជួយលាយគ្រាប់បែក ដែលប្រើ ក្នុងការសម្លាប់រង្គាល នៅបារទេសចរណ៍ ២កន្លែង លើកោះកាលឆ្នាំ ២០០២ ។ លោកត្រូវបានគេដាក់ឲ្យ នៅក្រៅឃុំកាលពីសប្តាហ៍មុន បន្ទាប់ពីបានអនុវត្តប្រហែលពាក់កណ្តាល នៃការកាត់ទោសដើម របស់លោក សម្រាប់ការធ្វើត្រាប់ តាមបានសម្លាប់មនុស្ស ២០២ នាក់ ភាគច្រើនជាភ្ញៀវទេសចរ រួមទាំងជនជាតិអូស្ត្រាលី ៨៨ នាក់ផងដែរ ។

លោកជាសមាជិកឈានមុខគេ នៃបណ្តាញភ្ជាប់ជាមួយអាល់ កៃដា Jemaah Islamiyah ដែលត្រូវបានស្តីបន្ទោស ចំពោះការបំផ្ទុះនៅក្លឹបរាត្រី២ កន្លែងនៅឆ្នេរ Kuta ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារ លោកបាននិយាយថា ខ្ញុំសុំទោសមិនត្រឹមតែប្រជាជន នៅកោះបាលីប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏សូមអភ័យទោស ដល់ប្រជាជនឥណ្ឌូនេស៊ី ទាំងអស់ផងដែរ ។

លោក Patek បានបន្តថា ខ្ញុំក៏សូមអភ័យទោស ដោយស្មោះជាពិសេស ចំពោះប្រជាជនអូស្ត្រាលី ដែលបានជួបប្រទះ នូវផលប៉ះពាល់យ៉ាងខ្លាំង ពីឧក្រិដ្ឋកម្មទម្លាក់គ្រាប់បែក នៅកោះបាលី ។ ខ្ញុំក៏សូមអភ័យទោស ចំពោះជនរងគ្រោះ និងក្រុមគ្រួសារទាំងក្នុង និងក្រៅប្រទេស មិនថាជនជាតិណា ជនជាតិអ្វី សាសនាអ្វីនោះទេ ខ្ញុំសូមអភ័យទោសដោយស្មោះ ចំពោះពួកលោកទាំងអស់ ៕

Most Popular

To Top