តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា ទីភ្នាក់ងារអវកាសអ៊ីរ៉ង់ (ISA) និងសាជីវកម្មអវកាសរដ្ឋ Roscosmos របស់រុស្ស៊ីនឹងចាប់ផ្តើមកិច្ចចរចាថ្មីមួយ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអវកាស។
យោងតាមរបាយការណ៍បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់នៃ ISA និង Roscosmos នឹងធ្វើការចរចានៅខាងក្រៅ នៃពិព័រណ៍អវកាសអន្តរជាតិ Kish លើកទី១១ ដែលបានចាប់ផ្តើម កាលពីថ្ងៃអង្គារនៅកោះ Kish នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់។
សិក្ខាសាលាបណ្តុះបណ្តាលរួមគ្នារបស់អ៊ីរ៉ង់ និងរុស្ស៊ី ក៏នឹងធ្វើឡើងក្នុងវិស័យរចនា និងផលិតផ្កាយរណប ក៏ដូចជាដំណើរការទិន្នន័យផ្កាយរណបផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សមិទ្ធិផលចុងក្រោយបង្អស់របស់អ៊ីរ៉ង់ ក្នុងវិស័យផ្សេងៗ រួមទាំងការអភិវឌ្ឍន៍បច្ចេកវិទ្យា ការធ្វើពាណិជ្ជកម្ម ការរចនា និងការសាងសង់ផ្កាយរណប ក៏ដូចជានាវាផ្ទុកផ្កាយរណប នឹងត្រូវដាក់តាំងបង្ហាញនៅឯពិព័រណ៍ Kish ដែលនឹងមានរយៈពេលរហូតដល់ថ្ងៃទី១៦ ខែធ្នូ នេះបើយោងតាមរបាយការណ៍។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អ៊ីរ៉ង់បានឈានជើងយ៉ាងខ្លាំង ក្នុងវិស័យអវកាស។ កាលពីខែតុលា អ៊ីរ៉ង់ បានបាញ់បង្ហោះយានអវកាស ជនជាតិដើមភាគតិច ដែលមានសមត្ថភាពផ្លាស់ប្តូរផ្កាយរណប និងទំនិញក្នុងលំហ ជាមួយនឹងលក្ខណៈថាមពលខុសៗគ្នា រវាងគន្លងគោចរ៕ ប្រែសម្រួល ឈូក បូរ៉ា