អង់គ្លេស៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលបានកំណត់ថ្ងៃផុតកំណត់ នៃខែមិថុនា ឆ្នាំ ២០២៤ សម្រាប់អាកាសយានដ្ឋានធំៗរបស់ចក្រភពអង់គ្លេស ដើម្បីដំឡើងបច្ចេកវិទ្យាសុវត្ថិភាពថ្មី នឹងធ្វើឲ្យច្បាប់លែងប្រើក្នុងការនាំយកសារធាតុរាវ លើសពី ១០០មីលីលីត្រ ក្នុងកុងតឺន័រ និងដកគ្រឿងអេឡិចត្រូនិចធំៗ ចេញពីវ៉ាលីដៃ។
ច្បាប់កំណត់បរិមាណសារធាតុរាវ ដែលអនុញ្ញាតនៅលើយន្តហោះ និងតម្រូវឲ្យយកគ្រឿងអេឡិចត្រូនិក ចេញពីវ៉ាលីសុវត្ថិភាពក្នុងដៃត្រូវផ្លាស់ប្តូរ។ អ្នកនាំពាក្យម្នាក់បាននិយាយថា បទប្បញ្ញត្តិថ្មីត្រូវបានដាក់ឲ្យអនុវត្ត ដោយនាយកដ្ឋានដឹកជញ្ជូនដកផ្នែកខ្លះ នៃច្បាប់សហភាពអឺរ៉ុបគ្រប់គ្រងបច្ចេកវិទ្យា និងដំណើរការថ្មីអាចត្រូវបានអនុវត្ត ដោយអនុញ្ញាតឲ្យដំឡើងបច្ចេកវិទ្យាថ្មីៗ។
នាយកដ្ឋាននេះបាននិយាយថា អាកាសយានដ្ឋានសំខាន់ៗដូចជា Gatwick, Heathrow, Manchester និង Birmingham នឹងត្រូវគោរពតាមកាលកំណត់។ ច្បាប់បច្ចុប្បន្ននឹងនៅដដែល រហូតដល់ពេលនោះ។ ចាប់តាំងពីមានការគំរាមកំហែង ពីភេរវករក្នុងឆ្នាំ២០០៦ សារធាតុរាវត្រូវបានកំណត់ ក្នុងបរិមាណត្រឹម១០០មីលីលីត្រ ហើយត្រូវតែបង្ហាញ ក្នុងថង់ប្លាស្ទិកច្បាស់លាស់។
ច្បាប់នេះមានគោលបំណង បញ្ឈប់គ្រឿងផ្ទុះរាវ ត្រូវបានគេដាក់លើយន្តហោះ។ ប៉ុន្តែនេះនឹងលែងជាតម្រូវការទៀតហើយ ហើយអ្នកដំណើរអាចនាំយក សារធាតុរាវរហូតដល់ ២ លីត្រតាមរយៈសុវត្ថិភាព៕ ដោយ៖លី ភីលីព