គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានជំរុញឱ្យសហភាពអឺរ៉ុប (EU) ជួយដល់អ៊ុយក្រែន ក្នុងការទិញឧស្ម័ន និងអគ្គិសនីដែលត្រូវការ ដើម្បីដំណើរការក្នុងរដូវរងានេះ ។
លោក Zelensky បានថ្លែងនៅគ្រា ដែលកំពុងនិយាយនៅឯកិច្ចប្រជុំ នៃក្រុមប្រឹក្សាអឺរ៉ុបតាមរយៈតំណភ្ជាប់វីដេអូថា “ខ្ញុំជំរុញឱ្យអ្នកបន្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីឱ្យយើងអាចរក្សាការផ្គត់ផ្គង់ថាមពល សម្រាប់ប្រជាជនអ៊ុយក្រែន” ។
លោក Zelensky បានថ្លែងថា អ៊ុយក្រែនត្រូវការការគាំទ្រ ពីសហភាពអឺរ៉ុបក្នុងការទិញឧស្ម័ន ចំនួន២ពាន់លានម៉ែត្រគូប ដែលនឹងប្រើប្រាស់ ដើម្បីទូទាត់សងការខូចខាត ដែលបណ្តាលមកពីការវាយប្រហារ របស់រុស្ស៊ីចំពោះប្រភេទ ថាមពលផ្សេងៗទៀត ។
លោកបានបន្ថែមថា ក្រៅពីនេះអ៊ុយក្រែន ចាប់អារម្មណ៍ក្នុងការនាំចូលអគ្គិសនី ពីសហភាពអឺរ៉ុប ដែលមានតម្លៃ៨០០លានអឺរ៉ូ ស្មើនឹងប្រហែល៨៤៩លានដុល្លារ ។
ចាប់តាំងពីថ្ងៃទីខែតុលាមក រុស្ស៊ីបានធ្វើការវាយប្រហារ តាមអាកាសចំនួនប្រាំបីលើកប្រឆាំង នឹងហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់អ៊ុយក្រែន។ យោងតាមរដ្ឋាភិបាលអ៊ុយក្រែន ប្រហែលពាក់កណ្តាលនៃគ្រឿងបរិក្ខារ ថាមពលរបស់ប្រទេសត្រូវបានខូចខាត ដោយសារការវាយប្រហារ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា