ព័ត៌មានអន្តរជាតិ

ការកាប់បំផ្លាញព្រៃឈើ នៃតំបន់ Savanna ប្រេស៊ីលកើនឡើង ប្រហែល២៥% ក្នុងមួយឆ្នាំ

ទីក្រុង SAO PAULO ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ការកាប់បំផ្លាញព្រៃឈើ នៅវាលស្មៅដ៏សម្បូរបែបបំផុត របស់ពិភពលោកគឺ Cerrado ប្រេស៊ីលបានកើនឡើងប្រហែល ២៥ភាគរយ ក្នុងរយៈពេល ១២ ខែរហូតដល់ខែកក្កដា ធៀបនឹងរយៈពេលមុន។

ប្រភពបានស្នើសុំមិនបញ្ចេញឈ្មោះ ព្រោះទិន្នន័យមិនទាន់ជាសាធារណៈ បាននិយាយថា ប្រទេសប្រេស៊ីល មិនទាន់បានចេញផ្សាយតួលេខផ្លូវការប្រចាំឆ្នាំ របស់ខ្លួនសម្រាប់ការកាប់ បំផ្លាញព្រៃឈើ Cerrado ដោយផ្អែកលើការវិភាគផ្កាយរណប ដោយទីភ្នាក់ងារស្រាវជ្រាវអវកាស របស់រដ្ឋាភិបាល Inpe ។

Inpe បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ចំណែកប្រភពទី៣ ដែលមិនត្រូវបានធ្វើឲ្យនិយាយ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ទិន្នន័យនឹងត្រូវបានចេញផ្សាយនៅថ្ងៃពុធ ។ ការកើនឡើងបែបនេះនឹងមានន័យថា ព្រៃឈើជាង១០,០០០ គីឡូម៉ែត្រការ៉េ និងតំបន់ Savanna ផ្សេងទៀតត្រូវបានបំផ្លាញក្នុងរយៈពេល១២ ខែជាចំនួនច្រើនបំផុតចាប់តាំងពីឆ្នាំ ២០១៥ ។

លោកស្រី Mercedes Bustamante អ្នកបរិស្ថានវិទ្យានៅសាកលវិទ្យាល័យ Brasilia បាននិយាយថា ផ្ទៃដីជាង ១០,០០០ គីឡូម៉ែត្រការ៉េ គឺជាចំនួនដ៏ គួរឲ្យភ័យខ្លាច ។ លោកស្រីបានបន្តថា ទិន្នន័យនេះអាច នាំឲ្យសហភាពអឺរ៉ុប ពិចារណាឡើងវិញ នូវច្បាប់ ដែលបានយល់ ព្រមកាលពីពេលថ្មីៗនេះ ដែលហាមឃាត់ក្រុមហ៊ុន មិនឲ្យទិញផលិតផលទាក់ទងនឹង ការកាប់បំផ្លាញព្រៃឈើមិនអនុវត្តចំពោះ Cerrado ភាគច្រើននោះទេ ។

លោកស្រី Bustamante បានបន្ថែមថា គោលនយោបាយ របស់ប្រធានាធិបតី លោក Jair Bolsonaro ដែលផុតអាណត្តិ ក្នុងការធ្វើឲ្យការការពារបរិស្ថាន ចុះខ្សោយ បានរួមចំណែកដល់ការបំផ្លិចបំផ្លាញ កាន់តែច្រើនក្នុង Cerrado ដូចជានៅព្រៃអាម៉ាហ្សូន។ Cerrado នៅជិត Amazon កាន់កាប់ជាង ២ លានគីឡូម៉ែត្រការ៉េនៅកណ្តាលប្រេស៊ីលធំជាងម៉ិកស៊ិក ។

ការិយាល័យរបស់ Bolsonaro មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ប្រធានាធិបតីជាប់ឆ្នោត Luiz Inacio Lula da Silva ចូលកាន់តំណែង នៅថ្ងៃទី ១ ខែមករាបានសន្យាថា នឹងបញ្ចប់ការកាប់បំផ្លាញព្រៃឈើ នៅប្រទេសនៅឆ្នាំ ២០៣០ ជាមួយនឹងផែនការ ដើម្បីបញ្ច្រាសគោលនយោបាយរបស់ Bolsonaro និងពង្រឹងការអនុវត្តច្បាប់បរិស្ថាន ៕

Most Popular

To Top